Real ចេញ​សេចក្ដីថ្លែងការណ៍​តែ​ ២បន្ទាត់​គត់ រឿង Bale ទៅ Spurs

  • 2020-09-21 11:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid បាន​ចេញ​សេចក្ដីថ្លែងការណ៍​ផ្លូវការ​ចំនួន ២បន្ទាត់ ឬ ៤៤ពាក្យ​ ទាក់ទិន​នឹង​រឿង​ខ្សែ​ស្លាប​វេល Gareth Bale ផ្លាស់​ទៅ​កាន់​ក្លឹប Tottenham Hotspur ក្នុង​លក្ខខ័ណ្ឌ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

ក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន Real Madrid បាន​និយាយ​សរុប​ថា ខាង​ក្លឹប និង Spurs បាន​ព្រមព្រៀង​ក្នុង​ការ​ផ្ទេរ​ Bale ទៅ​លេង​ខ្ចី​ជើង​រហូត​ដល់​ឆ្នាំ២០២១ ហើយ Real Madrid ជូនពរ​ Bale ឲ្យ​សំណាងល្អ ហើយ Real ចាត់​ទុក​ Bale ថា ជា​ផ្នែក​មួយ​នៃ​សម័យ​កាល​ដ៏​ជោគជ័យ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប។

មាន​មជ្ឈដ្ឋាន​មួយ​បាន​យល់​ថា ការ​ធ្វើ​ដូច្នេះ​មិន​សក្ដិសម​នឹង​គុណសម្បត្តិ​របស់ Bale ដែល​ធ្លាប់​ជួយ​ក្លឹប​ក្នុង​រយៈពេល​ជាង ៧ឆ្នាំ​ឡើយ។

កាល​ពី​ជំនាន់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ចាកចេញ​ទៅ Juventus វិញ Real Madrid បាន​ចេញ​សេចក្ដីថ្លែងការណ៍​លើក​សរសើរ​ ហើយ​ព្រម​ទាំង​បង្ហោះ​សារ​អរគុណ​ចុះ​ឡើង និង​លើក​គុណសម្បត្តិ​ផ្សេងៗ​ទៀត​ផង​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម