សោកស្ដាយ Ivan Rakitic ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ក្រូអាត​បាត់

  • 2020-09-22 02:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ Ivan Rakitic បាន​សម្រេច​ចិត្ត​ចូល​​និវត្តន៍​ពី​ជម្រើស​ជាតិ​ក្រូអាត​ហើយ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​សហព័ន្ធ​បាល់ទាត់​ក្រូអាត​កាល​ពី​ម្សិលមិញ។

កីឡាករ​វ័យ​៣២​ឆ្នាំ​លេង​បាន​១០៦​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​របស់​គេ ដោយ​លេង​តំបន់​កណ្ដាល​ចាប់​ដៃ​គូ​ជាមួយ Luka Modric ជាង​១០​ឆ្នាំ​មក​ហើយ។ Rakitic គឺ​ជា​កូនសោរ​សំខាន់​​ក្នុង​ការ​ជួយ​ក្រូអាត​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ២០១៨ តែ​ពេល​នោះ​ពួក​គេ​ចាញ់​បារាំង ៤-២។

ក្នុង​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​ កីឡាករ​របស់​ក្លឹប Sevilla បាន​និយាយ​ថា ការ​និយាយ​លា​​ពី​ជម្រើស​ជាតិ​ក្រូអាត​គឺ​​ជា​ការ​សម្រេច​ដ៏​ពិបាក​បំផុត​ក្នុង​អាជីព​របស់​គេ។ កើត​ក្នុង​ប្រទេស​ស្វីស Rakitic ចាប់​ផ្ដើម​អាជីព​ជាមួយ​ក្លឹប Basel និង​លេង​ឲ្យ​ជម្រើសជាតិ​ស្វីស​ក្នុង​ឈុត​យុវជន​ មុន​ពេល​​ប្ដូរ​មក​លេង​ឲ្យ​​​ក្រូអាត​ដែល​ជា​​សញ្ជាតិ​ដើម​របស់់​ម្ដាយ​ឪពុក​របស់​គេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ