តារាៗទម្លាយថា គ្រាន់តែឮឈ្មោះក្រុមដំបូងស្រាប់តែស្អប់ ដល់ថ្នាក់ខ្លះយំទៀត
- 2020-09-22 03:02:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាៗទម្លាយថា គ្រាន់តែឮឈ្មោះក្រុមដំបូងស្រាប់តែស្អប់ ដល់ថ្នាក់ខ្លះយំទៀត
ចន្លោះមិនឃើញ
ក្នុងវិស័យ K-Pop មានក្រុមជាច្រើនបង្ហាញមុខជាមួយនឹងឈ្មោះដែល Unique ឬជាឈ្មោះដែលគ្មាន ២លើលោក និងងាយស្រួលចាំ។ ពេលខ្លះ ទោះបីជាសមាជិកក្នុងក្រុមក៏ដោយ ក៏តារា K-Pop មួយចំនួនមិនមែនត្រូវតែពេញចិត្តនូវឈ្មោះក្រុមរបស់ពួកគេនីមួយៗដែរ។ ទាំងនេះជាំបញ្ជីរាយឈ្មោះ អ្នកដែលកើតអារម្មណ៍មិនស្រណុកចិត្ត ឬស្អប់ឈ្មោះក្រុមខ្លួនឯង ពេលឮតាំងពីដំបូងៗ។
១. សមាជិកក្រុម Girl's Generation
ស្ថិតក្នុងបទសម្ភាសមួយ សមាជិក Girls' Generation បានបង្ហើបថា ពួកគេពិតជាស្អប់ឈ្មោះក្រុមណាស់ពេលឮភ្លាម ដល់ថ្នាក់សមាជិកមួយចំនួនក្នុងក្រុម ឮហើយយំទៀតផង។
មូលហេតុ ក៏ដោយសារពេលនោះ មិនសូវមានក្រុម K-Pop ណាមានឈ្មោះជាភាសាកូរ៉េទេ ដូចនេះពួកគេរំពឹងចង់បានឈ្មោះក្រុមជាភាសាអង់គ្លេសច្រើនជាង ឧទាហរណ៍ដូចជា "Eternity" ជាដើម។ ទោះជាមិនពេញចិត្ត ក៏ពួកគេនៅតែត្រូវតែប្រើមកទល់សព្វថ្ងៃ ហើយក្រោយមកក៏ពេញចិត្ត និងអរគុណដល់អ្នកដាក់ទៀត។
២. Chen (EXO)
កាលពីពេល EXO បង្កើតភ្លាម ពួកគេមាន Concept ប្លែកគេ ត្រង់ថាសមាជិកទាំងអស់ត្រូវមានមហិទ្ធិឬទ្ធិពិសេស (Superpower) ខុសៗគ្នា។
ដោយឡែកអំឡុងពេលចូលរួមកម្មវិធី Radio Star សមាជិក EXO រូបនេះទទួលស្គាល់ថា គ្រាន់តែដឹង Concept ក្រុម និងដឹងថាក្រុមត្រូវដាក់ឈ្មោះថា «EXO» ភ្លាម លោកខ្មាសតែម្ដង។ ប៉ុន្តែយ៉ាងណាក្រោយមក Chen បែរជាមានមោទកភាពចំពោះឈ្មោះនេះទាល់តែបាន។
៣. សមាជិក BTS
គ្រាន់តែឮឈ្មោះថា BTSគ្រប់គ្នាច្បាស់ជាដឹងថាប្រជាប្រិយភាពរបស់ក្រុមនេះខ្ពស់យ៉ាងណា ប៉ុន្តែតើអ្នកដឹង សមាជិកក្រុមនេះធ្លាប់មានអារម្មណ៍ថាខ្មាសៗ ពេលឮឈ្មោះក្រុមខ្លួនឯងកាលពីដំបូងៗ។
ដោយសារអត្ថន័យសម្រាយពិសេសខ្លាំងពេក សមាជិកក្រុមដល់ថ្នាក់មិនហ៊ានទាំងប្រាប់មនុស្សគ្រប់គ្នាថាក្រុមរបស់ពួកគេឈ្មោះអ្វីទៀតផង រហូតដល់ពេលពួកគេត្រូវចេញមុខជាផ្លូវការ។
RM ថែមទាំងទទួលស្គាល់ថាឈ្មោះក្រុមរបស់លោកពោរពេញទៅដោយរឿងរ៉ាវឈឺចាប់កាលពីពេលមិនទាន់ចេញមុខ។ សមាជិកទាំងអស់មិនហ៊ានប្រាប់បទពិសោធន៍ឈឺចាប់ទាំងនោះទៅអ្នកណាផ្សេងក្រៅពីគ្រួសារ និងមិត្តជិតស្និទ្ធឡើយ ពីឈ្មោះក្រុមរបស់ពួកគេដល់ទៅ ៣ឆ្នាំ។
៤. សមាជិកក្រុម TaeTiSeo
សមាជិកក្រុមតូចរបស់ Girls' Generation គឺ TTS ក៏មិនចូលចិត្តឈ្មោះក្រុមខ្លួនឯងដែរ។ ឈ្មោះនេះជាឈ្មោះជ្រើសដោយក្រុមហ៊ុន ហើយគ្រាន់តែឮភ្លាម ពួកគេមិនសប្បាយចិត្តសោះ ព្រោះមិនសូវឡូយ ដោយគ្រាន់តែកាត់ឈ្មោះសមាជិកទាំង ៣ផ្គុំចូលគ្នាប៉ុណ្ណោះ។ ប៉ុន្តែទីបំផុត ពួកគេនៅតែចូលចិត្តឈ្មោះនេះទាល់តែបាន៕