ក្រុមអ្នកតវ៉ាថៃគ្រោងប្រមូលផ្តុំតវ៉ាជាថ្មី ខណៈដែលសមាជិកសភាពិចារណាការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ
- 2020-09-24 02:16:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអ្នកតវ៉ាថៃគ្រោងប្រមូលផ្តុំតវ៉ាជាថ្មី ខណៈដែលសមាជិកសភាពិចារណាការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ
ចន្លោះមិនឃើញ
ក្រុមបាតុករថៃគ្រោងនឹងធ្វើការតវ៉ានៅតាមដងផ្លូវជាថ្មី ខណៈដែលសមាជិកសភាសម្រេចចិត្តជ្រើសរើសយកផ្លូវមួយដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាសកម្មភាពមួយដែលសំដៅដល់ការធ្វើឱ្យក្រុមបាតុករថយកំហឹងបន្ទាប់ពីពួកគេទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យនិងការកែទម្រង់រាជាធិបតេយ្យថែមទៀតនោះ។
សភាទាំង២ថ្នាក់ នឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ទី២៤ ខែកញ្ញានេះ លើសំណើផ្សេងៗដើម្បីបង្កើតគណៈកម្មាធិការមួយដែលនឹងស្នើឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលត្រូវបានតាក់តែងដោយក្រុមប្រឹក្សារដ្ឋដែលតែងតាំងដោយយោធា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ ។
បាតុករប្រមាណ៥ម៉ឺននាក់ បានប្រមូលផ្តុំគ្នាកាលពីចុងសប្តាហ៍ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ ដែលរួមទាំងការបន្ថយសិទ្ធិអំណាចរបស់ព្រះមហាក្សត្រមហា វេចរ៉ាឡុងកន ដែលគ្រោងនឹងយាងចូលរួមក្នុងព្រឹត្តិការណ៍សាធារណៈមួយនៅថ្ងៃព្រហស្បតិ៍នេះ៕