អាជីវកម្ម​ផ្ទាល់​ខ្លួន​កាន់តែ​កាក់កប អេដា ចាប់ផ្ដើម​បន្ធូរដៃ​ពី​ការងារ​សិល្បៈ

  • 2020-09-25 04:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេដា ចាប់​ផ្ដើម​ទម្លាក់​ដៃ​ពី​ការងារ​ច្រៀង​តាម​កម្មវិធី​ប្រគំតន្ត្រី​នានា​តាម​ខេត្ត ប៉ុន្តែ​នៅ​បន្ត​ទទួល​ច្រៀង​ក្នុង​កម្មវិធី​សម្ពោធ​ផលិតផល ឬ​គម្រោង​អចលនទ្រព្យ​អ្វី​មួយ​ដែល​មាន​រយៈ​ពេល​ខ្លីៗ ហើយ​មាន​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ការ​ទម្លាក់​ដៃ​ទទួល​ច្រៀង​តាម​កម្មវិធី​ផ្សេងៗ និង​និពន្ធ​បទ​ច្រៀង​ដោយ​ខ្លួន​ឯង​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​តារា​ស្រី​រូប​នេះ​បាន​ចូល​ជា​សមាជិកា​ថ្មី នៃ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ព្រម​ទាំង​រវល់​ខ្លាំង​ជាមួយ​នឹង​អាជីវកម្ម​ផ្ទាល់​ខ្លួន​ផង​នោះ។ អេដា និយាយ​ថា នៅ​ក្នុង​ឆ្នាំ​២០២០ នេះ នាង​មិន​សូវ​ទទួល​ច្រៀង​ក្នុង​កម្មវិធី​ផ្សេង​ៗ​ឡើយ​ទាំង​នៅ​ភ្នំពេញ និង​តាម​ខេត្ត ហើយ​ការ​បន្ធូរ​ដៃ​ពីរ​ការ​ច្រៀង​នេះ គឺ​អាច​នឹង​បន្ត​រហូត​ដល់​ចប់​ឆ្នាំ​២០២០។

បច្ចុប្បន្ន អេដា មាន​ការងារ​សំខាន់​បី គឺ​ទី១​និពន្ធ​បទ​ចម្រៀង​ដើម្បី​ច្រៀង​ដោយ​ខ្លួន​ឯង ទី២ ចេញ​ច្រៀង​តាម​កម្មវិធី​ប្រគំតន្ត្រី​ផ្សេងៗ និង​ទី៣ នាង​បាន​បើក​ក្រុមហ៊ុន​នាំ​ចូល​គ្រឿង​សម្អាង និង​ចែកចាយ​នៅ​កម្ពុជា។ ការណ៍​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន ជា​ពិសេស​អ្នក​និយម​ស្ដាប់​បទ​ចម្រៀង​របស់ អេដា មិន​សូវ​បាន​ឃើញ​បទ​ចម្រៀង​ថ្មី​របស់​នាង​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម