ឡាន Audi ៨ម៉ាស៊ីន ប្រណាំង Bentley ១២ម៉ាស៊ីនលើផ្លូវលាត លទ្ធផលស្មានខុសគ្រប់គ្នា (វីដេអូ)

  • 2020-10-05 02:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Audi S8 និង Bentley Flying Spur សុទ្ធតែតែកំពូលរថយន្ត ដែលពាំនាំមកទាំងប្រណីតភាព និងកម្លាំង។

ជាក់ស្តែង រថយន្ត Flying Spur បំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៦,០លីត្រ ទំហំ ១២ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៦២៦សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ ហើយមានទម្ងន់ខ្លួន ២,៥តោន ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានតម្លៃចាប់ពី ២១៦ ៥៩៥ដុល្លារ នៅក្នុងប្រទេសអង់គ្លេស។

ដោយឡែក សម្រាប់រថយន្ត S8 វិញក៏មិនធម្មតាដែរ ដោយវាបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៦៣សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលក្រោម ៤វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ចង់ដឹងថា ពេលរថយន្តទាំង២ខាងលើប្រណាំងលើផ្លូវលាត តើមួយណាឈ្នះ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង