Cute កប់! ឡានអគ្គិសនីអ៊ីតាលី ជិះ៣០០គ.ម៉ អត់ភ័យរឿងចាក់សាំង ឯតម្លៃក៏ធូរទៀត

  • 2020-10-26 07:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអ៊ីតាលី Fiat បានប្រកាសចេញរថយន្តអគ្គិសនីខ្នាតតូចរបស់ខ្លួនជាផ្លូវការ ដោយហៅឈ្មោះថា 500 3+1។

រថយន្ត Fiat 500 3+1 នេះមានលក្ខណៈពិសេសខុសពីរថយន្ត 500 Cabrio និង 500 Hatchback ត្រង់ថា វាមានបន្ថែមទ្វារម្ខាងទៀត សម្រាប់អ្នកដំណើរខាងក្រោយ។

រថយន្តអគ្គិសនីខ្នាតតូចនេះមានចំនួន ៣ ជម្រើស គឺ ពណ៌ Rose Gold, ពណ៌ខៀវ និងពណ៌ខ្មៅ ហើយវាមានបំពាក់ចង្កៀងមុខ LED, យ៉ាន់ Alloy ទំហំ១៧អ៊ីញ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ព្រមទាំងកុងទ័រទំហំ ៧អ៊ីញ ផងដែរ។

500 3+1 ក៏មានបំពាក់មុខងារជាច្រើន ដូចជា Adaptive Cruise Control, Lane Centering, Traffic Sign Recognition, Autonomous Emergency Brake, Intelligent Speed Assistant, Lane Control, កាមេរ៉ាក្រោយ និង សេនស័រចូលចត ៣៦០ដឺក្រេ ជាដើម។

រថយន្ត Fiat 500 3+1Icon ដែលជាប្រភេទកប់ជាងគេ មានបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៤២គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ១១៨សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩វិនាទី ហើយមានល្បឿនអតិបរមា ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាអាចបើកបរបានចម្ងាយ ៣២០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

រថយន្ត Fiat 500 ស៊េរីឆ្នាំ២០២១ មានតម្លៃចាប់ពី ២៣ ៥៥០ដុល្លារ នៅលើទីផ្សារបរទេស៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង