Bentley អាចនឹងប្ដូរមកនៅក្រោមការគ្រប់គ្រងរបស់ Audi

  • 2020-10-27 02:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ភាសា​អាល្លឺម៉ង់ Automobilwoche បាន​ឲ្យ​ដឹង​ថា​សម្ព័ន្ធ Volkswagen Group ​កំពុង​រៀប​ចំ​​​ផែនការ​ធ្វើ​ឲ្យ​​ម៉ាក​រថយន្ត Bentley ក្លាយ​ជា​ម៉ាក​សាខា​មួយ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​ក្រុមហ៊ុន​ Audi។

​គួរ​ដឹង​ថា​នា​ពេល​​បច្ចុប្បន្ន​នេះ Bentley គឺ​ស្ថិត​ក្រោម​ការ​​គ្រប់គ្រង​ផ្ទាល់​របស់​សម្ព័ន្ធ Volkswagen Group។ ហេតុផល​ដែល​សម្ព័ន្ធ VW ​មាន​គម្រោង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បែប​នេះ អាច​ដោយ​សារ​តែ Audi គឺ​ម៉ាក​រថយន្ត​ដែល​មាន​បច្ចេកវិទ្យា​ឈាន​មុខ​មួយ​របស់ VW ​ជា​ពិសេស​លើ​ការ​ផលិត​គ្រោង​ឆ្អឹង​រថយន្ត​អគ្គិសនី និង​ទាក់ទង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​រថយន្ត​អគ្គិសនី។

​​សព្វ​ថ្ងៃ​នេះ​ម៉ាក​រថយន្ត​​ Audi ​កំពុង​តែ​​​ដុត​ដៃ​ដុត​ជើង​អភិវឌ្ឍន៍​លើ​គម្រោង​ការ​មួយ​ឈ្មោះ​ថា​ Artemis ដែល​ផ្ដោត​សំខាន់​លើ​ការ​​ពន្លឿន​ការ​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី​ថ្មី​​អាច​បើកបរ​ស្វ័យប្រវត្តិ​ទាំង​ស្រុង ហើយ​អាច​បង្ហាញ​មុខ​លឿន​បំផុត​នៅ​ក្នុង​ឆ្នាំ ២០២៤។ ដូច​នេះ​ការ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Audi នឹង​ធ្វើ​ឲ្យ Bentley អាច​បោះ​ជំហាន​ទៅ​មុខ​បាន​លឿន​ខាង​ផលិត​រថយន្ត​អគ្គិសនី៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី