វីដេអូប៉ះផ្ទាល់ដៃដំបូង បង្ហាញថា iPhone 12 mini មានរូបរាងតូចកម្រិតណា

  • 2020-10-29 03:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 mini មិន​ទាន់​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​​​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ YouTuber សញ្ជាតិ​រូម៉ានី​ម្នាក់​ អាច​ប៉ះ​ដោយ​ផ្ទាល់​ដៃ​មុន​គេ​នូវ iPhone 12 ដ៏​តូច​ជាង​គេ​នេះ។

វីដេអូ​​​ដែល​មាន​រយៈពេល​ជាង ៤០​នាទី បាន​បង្ហាញ​ថា​ iPhone 12 mini មាន​ទំហំ​តូច​កម្រិត​ណា​ ជា​មួយ​រចនាបថ​អេក្រង់​​ក្បាល​ឆក​ដែល​មាន​ទំហំ ៥,៤អ៊ីញ។ យ៉ាងណាក្ដី​វីដេអូ​ត្រូវ​បាន​គេ​លុប​ចេញ​ពី YouTube ក្រោយ​បង្ហោះ​បាន​មួយ​រយៈ​ក្ដី​ប៉ុណ្ណោះ ប៉ុន្តែ​​នៅ​សេសសល់​រូបភាព Screenshot ចេញ​ពី​វីដេអូ​ខ្លះៗ​ដែរ។

iPhone 12 mini ត្បិត​ថា​មាន​ទំហំ​តូច​​មែន ប៉ុន្តែ​វា​មាន​ចំណុច​ពិសេស​ជា​ច្រើន​ដូច​គ្នា​បេះ​ដាក់​ទៅ​នឹង iPhone 12។ Apple បាន​បង្អួត​ក្នុង​កម្មវិធី​ថា iPhone mini មាន​អេក្រង់​ទំហំ​ធំ ៥,៤អ៊ីញ​មែន ប៉ុន្តែ​រូបរាង​របស់​វា​គឺ​តូច​ជា iPhone SE ដែល​មាន​អេក្រង់ ៤,៧អ៊ីញ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង