អគ្គស្នងការនគរបាលជាតិ ថ្លែងអំណរគុណអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង
- 2020-10-29 05:29:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គស្នងការនគរបាលជាតិ ថ្លែងអំណរគុណអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង
ចន្លោះមិនឃើញ
ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានជួយឧបត្ថម្ភថវិកាចំនួន ៥៨០០០ដុល្លារអាមេរិក សម្រាប់ទិញអង្ករចំនួន ១០០ តោន មីចំនួន ៥០០ កេស និងទឹកបរិសុទ្ធចំនួន ១០០០ កេស ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយជនរងគ្រោះដែលកំពុងជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់។
ដើម្បីជាការថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះផ្ទាល់ជូន អ្នកឧកញ៉ា ចេន ហ្ស៊ី ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ។ បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤០ លើក ដែលបានបរិច្ចាគថវិកានិងសម្ភារៈជាង ៧,៧២ លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣២ ម៉ឺននាក់៕