រដ្ឋបាលរាជធានីភ្នំពេញ​​ នឹងអនុវត្តវិធានការច្បាប់​អ្នករារាំង​ដល់ការ ស្ដារ បុកជញ្ជាំង ប្រឡាយ និងជួសជុលស្ថានីយ៍បូមទឹក បឹងទំពន់

  • 2020-11-05 01:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធាន​ការ​រដ្ឋបាល ​និងវិ​ធាន​ការ​ច្បាប់ ​ដោយ​មិន​លើក​លែង​ចំពោះ​អ្នក​រារាំង ​ឬ​តវ៉ាទាំងឡាយ ​ចំពោះ​កិច្ច​ការ​ស្ដារ ​បុក​ជញ្ជាំង​បេតុង​បឹង​ទំពន់​ ប្រឡាយ ​និង​ជួសជុ​ល​ស្ថានីយ៍​បូម​ទឹកបឹង​ទំពន់​។ នេះបើ​យោង​តាម​​សេចក្ដីជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញដែលបាន​ចេញផ្សាយនៅថ្ងៃទី​០៤​ ខែវិច្ឆិកា ឆ្នាំ២០២០ ។

សេចក្ដីជូន​ដំណឹង​បាន​បញ្ជាក់​ថា​ ដោយ​ពិនិត្យ​ឃើញ​ស្ថានីយ​បូម​ទឹក​បឹង​ទំពន់ ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ ហើយ​ផ្ទៃ​អាងស្តុក​ទឹក​បឹង​ទំពន់​តូច ​និ​ង​ប្រឡាយ​គោក​រាក់​យ៉ាង​ខ្លាំង ​ដោយ​សារ​ការ​ចាក់​ដីរំលោភ​នោះ​ រដ្ឋបាលរាជ​ធានី​ភ្នំពេញ​ បាន​ស្នើសុំគោលការណ៍​ពី​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង ​នូវ​សមត្ថភាព​នៃ​ម៉ាស៊ីន​បូម​ទឹក​ បុក​ជញ្ជាំង​បេតុង ​(Sheet-Pie)​ ស្តារ​ជម្រៅ​អាងស្តុ​កទឹ​ក ​និង​ប្រឡាយ​ ដើម្បីកា​ត់​បន្ថយ​ ជា​អតិបរ​មា​នូវ​ការ​លិច​លង់​តំបន់​ខ្លះ​នៃ​ខណ្ឌ​ទួល​គោក ​សែនសុខ ​បឹង​កេងកង ​និង​មានជ័យ​។

សេចក្តីជូនដំណឹងដដែល​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​មានជំ​ន​ន់​ទឹក​ភ្លៀង ​ក្រុម​ការងារ​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បាន​ចុះ​អនុវត្ត​ការងារ​នេះ ​ប៉ុន្តែ​មាន​ការ​រារាំង​ពី​អ្នក​រំលោភកា​ន់កា​ប់ ​ដោយ​អ្នក​ខ្លះមាន​បំណង​ប្រើ​អំពើ​ហិង្សា​មក​លើ​ក្រុមការងារ ​ធ្វើ​ឱ្យ​អាក់​ខាន​ពុំអាច​អនុវត្ត​បាន​ឡើយ​៕

សូមអានសេចក្ដីជូនដំណឹងទាំងស្រុងខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម