ស្ទីម សូណា​ និងហែលទឹកក្នុងអាង មានហានិភ័យឆ្លងកូវីដប៉ុនណា?

  • 2020-11-09 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការហាត់ប្រាណមានច្រើនប្រភេទទៅតាមការចូលចិត្តរបស់មនុស្សម្នាក់ៗ ខ្លះហាត់ប្រាណដោយលេងបាល់គ្រប់ប្រភេទ ការរត់ ដើរ រាំ ហាត់ជាមួួយម៉ាស៊ីននៅតាមក្លឹប និងធ្វើចលនាទៅតាមការគិត និងពេលវេលារបស់ខ្លួនមាន។ ក្នុងពេលបច្ចុប្បន្នការបញ្ចេញញើស និងជាតិពុលក្នុងខ្លួនក៏បញ្ចេញតាមរយ:ការស្ទីម សូណា​ ត្រាំទឹកក្រៅ-ត្រជាក់ ឬហែលទឹកក្នុងអាងផងដែរ។

ដើម្បីចង់ពីការជួបជុំមនុស្សច្រើននៅខាងក្រៅក្នុងពេលហាត់ប្រាណ មានមនុស្សខ្លះចូលចិត្តទៅបញ្ចេញជាតិពុល និងញើសនៅក្នុងបន្ទប់ស្ទីម សូណា និងហែល និងត្រាំទឹកត្រជាក់ក្នុងហាងស្ទីមសូណាដែលនៅជិតផ្ទះរបស់ខ្លួនដោយគិតថានេះជាជម្រើសល្អជាងការហាត់ប្រាណនៅខាងក្រៅអំឡុងមានជំងឺកូវីដ -១៩ កំពុងរីករាលដាល។

«ថាតើ បញ្ចេញជាតិពុល និងញើសនៅក្នុងបន្ទប់ស្ទីម សូណា និងហែល និងត្រាំទឹកត្រជាក់ក្នុងហាងស្ទីម សូណា អាចមានហានិភ័យពីជំងឺកូវីដ-១៩ប៉ុនណា?»

លោកជំទាវ ឱ វ៉ានឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងថ្ងៃសន្និសីទសារព័ត៌មានកន្លងទៅ

ចម្លើយគឺបែបនេះ **« សម្រាប់អាងទឹក មានហានិភ័យទាប ដោយសារមានជាតិក្ល័រ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការជួបជុំគ្នាមុនពេល ឬក្រោយពេលហែលទឹក ដែលអាចចម្លងគ្រប់ពេល។ សូណា ប្រើកំដៅខ្លាំងដែលវីរុសពិបាកនឹងទ្រាំទ្រដែរ តែការចម្លងនៅតែរវាងមនុស្សនិងមនុស្សដែលជួបគ្នាដដែល។ រីឯ ស្ទីម អាចមានហានិភ័យទាបជាងសូណា តែក៏នៅតែនៅពេលដែលមនុស្សជួបជុំគ្នា ដែលអាចចម្លងបានគ្រប់ពេលវេលា។ ដូច្នេះ ការការពារ៣យ៉ាងដែលខ្ញុំធ្លាប់បានណែនាំ គឺជាជម្រើសដ៏ល្អបំផុត ទោះនៅក្នុងស្ថានភាពបែបណាក៏ដោយ បើអនុវត្តន៍បានត្រឹមត្រូវ ជាប់ជាប្រចាំ នឹងអាចកាត់បន្ថយបានជាអតិប្បរិមានូវការចម្លងហើយ។ អរគុណ»** នេះជាការបកស្រាយរបស់លោកជំទាវ ឱ វ៉ានឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ក្នុងគ្រុបតេឡេក្រាម **«ប្រឆាំងព័ត៌មានក្លែងក្លាយ»** កាលពីយប់ថ្ងៃទី៨ វិច្ឆិកា ២០២០៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី