សូមអ្នកសៀមរាបជ្រាប! បិទផ្លូវ ៥ ខ្សែក្នុងក្រុង ចាប់ពីយប់ស្អែកនេះទៅហើយ

  • 2020-11-28 05:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវចំនួន ៥ ខ្សែជុំវិញ និងនៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប នឹងត្រូវបិទជាបណ្តោះអាសន្ន ចាប់ពីយប់ថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីប្រារព្ធពិធី បើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែក្នុងក្រុងសៀមរាប ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ។

សូមបញ្ជាក់ថា នៅថ្ងៃទី ២៨ វិច្ឆិកា ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានធ្វើដំណើរទៅកាន់ក្រុងសៀមរាប ដើម្បីត្រៀមបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៨ ខ្សែ នៅថ្ងៃទី ៣០ វិច្ឆិកា ២០២០ នេះ ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ បានថ្លែងថា ប្រមាណជាង ១ ឆ្នាំទៀតក្រុងសៀមរាបនឹងមានផ្លូវល្អ ដែលនៅក្នុងនោះផ្ដោតជាសំខាន់ចំនួន ៤ ចំណុចគឺ៖ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ ៕

អត្ថបទ៖ វឌ្ឍនៈ

បិទ