ពាន​រង្វាន់​បាល់ទាត់​វ័យ​ចាស់​ ៧ ​មករា​ នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ​ធ្នូ​ ២០២០​ ខាង​មុខ​នេះ​ហើយ​

  • 2020-11-29 04:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​បាល់ទាត់​ពាន​រង្វាន់​ ៧ ​មករា​ រដូវកាល​ទី៥​ នេះ​នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ទី៧​ ខែ​ធ្នូ​ ២០២០​ នេះ​ហើយ​នៅ​ឯ​ទីលាន​ស្តាតចាស់​ ខណៈ​លើក​នេះ​មាន​បន្ថែម​ពាន​តូច​ «ទាត់​បាល់ ១១ម៉ែត្រ​» ទៀតផង។​

រូបភាពផ្ដល់ជូន

នេះ​បើ​តាម​លោក​ អ៊ុច​ វិសាល​ តំណាង​ឲ្យ​អ្នក​រៀបចំ​ការ​ប្រកួត​លើក​ឡើង​ថា​ សម្រាប់​ការ​ប្រកួត​រដូវ​កាល​ទី៥​ នេះ​គឺ​មាន​ក្រុម​ចូលរួម​សរុប​ ១០​ក្រុម​ផ្សេងៗ​គ្នា។​ ចំណែក​ការ​ប្រកួត​ត្រូវ​បែងចែក​ជា​២ពូល​ និង​ចាប់​ផ្ដើម​ប្រកួត​សន្សំពិន្ទុ​ចាប់​ពី​ថ្ងៃ​ទី៧​ ធ្នូ​ ខាង​មុខ​នេះដើម្បីរក​ក្រុមខ​្លាំងឡើង​ទៅវគ្គខ្វែង​បន្ត​ទៀត។​

រូបភាពផ្ដល់ជូន

តំណាង​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ កម្មវិធី​បាល់ទាត់​មួយ​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​ចំណង​មិត្តភាព​រវាង​ស្ថាប័ន​រដ្ឋ​នានា​ និង​ជា​ការ​រួម​ចំណែក​ពង្រីក​វិស័យ​កីឡា​នៅ​កម្ពុជា។​

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​បាល់ទាត់​ ៧ ​មករា​ នេះ​នឹង​ចាប់​ផ្ដើម​ពី​ខែ​ធ្នូ​ ២០២០​ ធ្វើ​ឡើង​រយៈពេល​ពេញ១ខែ។​ ពាន​រង្វាន់​ធំ​ ក្រុម​ឈ្នះ​លេខ១​ បាន​ថវិកា​ ៨​លាន​រៀល​ លេខ២​ បាន​ថវិកា​ ៤លាន​រៀល។​ ចំណែក​ពាន​តូច​ បាល់ទាត់​ ១១ម៉ែត្រ​ ក្រុម​ឈ្នះ​លេខ​១​ បាន​ថវិកា​ ៤លាន​រៀល​ និង​លេខ២​ បាន​៣លាន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​