ចម្លើយ​​ពី​ភាគី មាស សុខសោភា ជុំវិញ​ការ​ចោទ​ថា​នាង​វាយឫក និង​ឈ្លើយ​មិន​គួរ​ឲ្យ​គោរព

  • 2020-12-04 09:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ល្ងាច​ថ្ងៃទី៤ ខែ​ធ្នូ ចម្លើយ​ពិត​ចេញ​ពី​មាត់​របស់​តារា​ចម្រៀង មាស សុខសោភា មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្នក​គ្រប់គ្រង​តារា​រូប​នេះ​ផ្ទាល់​បាន​ផ្ដល់​ចម្លើយ​យ៉ាង​ខ្លី​ជួស​មុខ​ឲ្យ​កញ្ញា មាស សុខសោភា ដែល​រងការ​ចោទ​ប្រកាន់ និង​បង្កើត​ចម្ងល់​ជា​ច្រើន​ចាប់​តាំង​ពី​ព្រឹក​ម្សិលមិញ មក។

កញ្ញា មាស សុខសោភា ដែល​បង្វែរ​ទូរស័ព្ទ​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​គ្រប់គ្រង​ប្រុស​ម្នាក់​និយាយ​ជំនួស​ជាមួយ Sabay នៅ​មុន​នេះ​បន្តិច​ថា សោភា និង​មិត្តភ័ក្ដិ​ពិត​ជា​បាន​ទៅ​លេង​នៅ​ភ្នំ​គូលែន​មែន​កាល​ពី​ព្រឹក​ថ្ងៃ​ទី៣ ខែ​ធ្នូ។

ចំពោះ​ការ​ចោទ​ប្រកាន់ ថា​ពិត ឬ​មិន​ពិត? លោក​ឆ្លើយ​ថា មាន​ហេតុផល​ជា​ច្រើន​ដែល​ត្រូវ​ពន្យល់ តែ​មិន​ចង់​ឆ្លើយឆ្លង ឬ​បកស្រាយ​អ្វី​ទាំង​អស់ ព្រោះ​មិន​ដឹង​ថា​បាន​អ្វី​មក​វិញ​ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​មាន​រឿង​កាន់​តែ​វែង​ឆ្ងាយ។

ម្សិលមិញ​មាន​នារី​ម្នាក់ បាន​បង្ហាញ​អារម្មណ៍​ខឹងសម្បា​ចំពោះ​កញ្ញា និង​មិត្តភ័ក្ដិ​របស់​កញ្ញា​ពីរ​នាក់​ផ្សេង​ទៀត​តាម​បណ្ដាញ​សង្គមត Tik Tok ថា"បាន​ជួប​ផ្ទាល់​នៅ​ភ្នំ​គូលែន ឬក​ណាស់ ឈ្លើយ​ណាស់ រើសអើង​ណាស់ ស្គាល់​ច្បាស់​ថា​ជា មាស សុខសោភា ថា​មិន​ច្រឡំ​ទេ រាក់ទាក់​សុំ​គេ​ថត​ជាមួយ ​គេ​ធ្វើ​ឬក​សោះអង្គើយ គេ​ថា​ថត​មិន​បាន​ទេ"។

ត្បិត​ថា​មិន​ទាន់​មាន​ចម្លើយ​ពិត​ចេញ​ពី​មាត់​របស់​តារា​ចម្រៀង មាស សុខភា ចំពោះ​ពាក្យ​ចោទ​ប្រកាន់​នេះ តែ​មាន​សិល្បករ-សិល្ប​ការិនី​ខ្មែរ​មួយ​ចំនួន​ដែល​ស្គាល់​ពី​ចរិត​របស់​មាស សុខភា ច្បាស់​នៅ​មិន​ទាន់​ជឿ​លើ​ការ​ចោទ​ប្រកាន់​របស់​នារី​អ្នក​លេងTik Tok នោះ​នៅ​ឡើយ​ទេ។ អ្នក​ដែល​ជឿ​ថា មាស សុខសោភា ពុំ​មាន​ចរិក​ឈ្លើយ ច្រឡោងខាម និង​មិន​គួរ​ឲ្យ​គោរព​នោះ គឺ​មាន​ដូច​ជា៖ អ្នកនាង ចន ច័ន្ទ​លក្ខិណា លោក សាន ផានិត និង​អ្នកនាង សូដា នីតា ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម
បិទ