លើកទី១ អ្នកជំងឺកូវីដ ១៩ នៅកម្ពុជា ១រូប ចេញវីដេអូរៀបរាប់ទាំងក្ដុកក្ដួល ផ្ដាំផ្ញើដល់អ្នកមិនទាន់ឆ្លង(វីដេអូ)

  • 2020-12-05 03:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាអាចចាត់ទុកថា ជាលើកដំបូងហើយ ដែលមានអ្នកជំងឺកូវីដ ១៩ នៅកម្ពុជាមួយរូប ចេញមុខនិយាយរៀបរាប់ពីការឆ្លងជំងឺកូវីដ ១៩ ដោយអចេតនា និងបង្ហាញការសោកស្ដាយដែលខ្លួនមិនបានថែទាំសុខភាពឱ្យបានល្អ រហូតដល់ឆ្លងវីរុសមួយនេះ ។

តាមរយៈគណនីហ្វេសប៊ុកនារីម្នាក់ ដែលជាអ្នកឆ្លងជំងឺកូវីដ ១៩ បានរៀបរាប់ថា សូមអ្នកដែលមិនទាន់ឆ្លងកូវីដ ១៩ ទាំងអសមើលថែខ្លួនឯងឱ្យបានល្អ ត្រូវគិតគូរពីសុខភាព រក្សាអនាម័យ ហូបចុកឱ្យបានគ្រប់គ្រាន់ ។ ដោយនៅក្នុងនោះអ្នកជំងឺបាននិយាយថា សូមទោសដែលធ្វើឱ្យខ្លួនឯងឆ្លងនូវជំងឺនេះ ប្រសិនបើពីមុនថែសុខភាពឱ្យល្អជាងនេះ ប្រហែលជាមិនអីទេ ។

យ៉ាងណាក្ដីនារីរូបនេះបានប្រាប់ថា ការដាក់ឱ្យខ្លួនឯងនៅដោយឡែកគឺមិនមែនជារឿងលំបាកធ្ងន់ធ្ងរអ្វីឡើយ វាប្រៀបដូចជាការទុកឱ្យខ្លួនឯងបានយកពេលវេលាមកគិតថាគួរធ្វើអ្វីបន្តឱ្យខ្លួនកាន់តែរីកចម្រើន អាចយកពេលវេលាននេះ មកអានសៀវភៅ ស្វែងយល់ពីខ្លួនឯងបន្ថែមទៀត ។ ក្នុងនោះដែរអ្នកជំងឺខាងលើបានប្រាប់ថា ក្រុមគ្រូពេទ្យមើលថែយ៉ាងយកចិត្តទុកដាក់ មានផ្ដល់អាហារផ្លែឈើ ឱ្យពិសារទៀងទាត់ ហើយនាងក៏សូមផ្ដាំផ្ញើទៅដល់អ្នកដែលបានឆ្លងទាំងអស់ សូមកុំឱ្យតានតឹង ត្រូវឧស្សាហ៍ហាត់ប្រាណឱ្យទៀងទាត់ ខំហូបឱ្យបានច្រើនទោះបីជាគ្មានអារម្មណ៍បរិភោគក៏ដោយ ។

បន្ថែមលើពីនេះទៀតអ្នកជំងឺកូវីដ ១៩ រូបនេះបានសុំឱ្យកុំមានការរើងអើងអ្នកជំងឺកូវីដ ១៩ អី គ្មាននរណាម្នាក់ចង់ឱ្យខ្លួនឯងឆ្លងនោះទេ សូមកុំប្រើពាក្យសម្ដីណាមួយដែលធ្វើឱ្យអ្នកជំងឺកាន់តែបាក់ទឹកចិត្ត គួរតែមានការលើកទឹកចិត្តដល់អ្នកជំងឺទាំងអស់ឱ្យខិតខំថែរក្សាខ្លួនឱ្យបានល្អ ៕

សូមស្ដាប់ការរៀបរាប់ទាំងស្រុងទាំងអស់គ្នា៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
បិទ