មកស្គាល់ទីកន្លែងពិត ល្អាងពស់ដ៏អាថ៌កំបាំង កំពុងល្បីខ្លាំងពេញហ្វេសប៊ុក

  • 2020-12-12 02:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះមានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាចែករំលែកព្រោងព្រាតពីទីតាំងអាថ៌កំបាំងមួយមួយកន្លែង មានចម្លាក់ពស់នាគរាជធំៗ នៅក្នុងព្រៃស្រោងដ៏ស្ងប់ស្ងាត់ ព្រមទាំងមានទឹកធ្លាក់ត្រជាក់ស្រេបគួរឱ្យខ្លាច ។ ក្នុងនោះដែរមានមហាជនជាច្រើនបានសួរថា តើទីនោះនៅឯណា? នៅខេត្តណា? ដោយសារពួកគេឃើញអ្នកបង្ហោះទាំងនោះដាក់ថា កន្លែងអាថ៌កំបាំងថ្មីទើបរកឃើញ ហើយនាំគ្នាគិតថាប្រហែលជានៅប្រទេសកម្ពុជា ។

ដោយឡែកបើតាមការស្រាវជ្រាវ រូបភាពទាំងនេះ គឺមិនមែននៅក្នុងប្រទេសកម្ពុជាយើងនោះទេ គឺកន្លែងទេសចរណ៍ដ៏ល្បីមួយ ស្ថិតនៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។ តាមគេហទំព័រ Trip Advisor បានឱ្យដឹងថា ទឹកធ្លាក់នេះ មានឈ្មោះថា Beji Griya Waterfall ឬ គេហៅថា Pura Taman Bali ។ កោះបាលី មានទឹកធ្លាក់ស្រស់ស្អាតជាច្រើនកន្លែង ហើយទីនេះគឺជាតំបន់ទេសចរណ៍មួយដ៏ពេញនិយម ដែលលាក់ខ្លួនដ៏អាថ៌កំបាំង មានបង្កប់ទៅដោយអប្បិយជំនឿ និងរឿងរ៉ាវព្រេងនិទានគួរឱ្យចាប់អារម្មណ៍ ។

Beji Griya Waterfall ឬ Pura Taman Bali ស្ថិតនៅក្នុងភូមិ Punggul នៅលើកោះបាលី នៃប្រទេសឥណ្ឌូណេស៊ី ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី