គ្មានអ្វីពិបាកជាងឈឺធ្មេញឡើយ! ចង់ឆាប់បាត់គួរធ្វើបែបណា?

  • 2020-12-13 07:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាការៈឈឺធ្មេញជាបញ្ហាមួយដ៏គួរឱ្យរំខាននិងអាចផ្ដល់ភាពពិបាកបំផុតនៅពេលឈឺខ្លាំង។ តើយើងអាចដោះស្រាយបញ្ហាឈឺធ្មេញដោយខ្លួនឯងបានយ៉ាងដូចម្ដេចទៅ? កុំបារម្ភ! យោង​តាម​វេបសាយសុខភាព Health.com.kh បាន​បង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំបាត់អាការៈឈឺធ្មេញបានយ៉ាងឆាប់រហ័ស ដែល​មានដូច​ខាងក្រោម៖

១. រមៀត

រមៀត មានផ្ទុកលក្ខណៈសម្បត្តិសម្លាប់មេរោគបាក់តេរី និងព្យាបាល ដូច្នេះហើយទើបវាត្រូវបានគេយកមកប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាឈឺធ្មេញថ្គាមទាល់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្ស៉ៅរមៀតប៉ុន្មានចិបក្នុងទឹកធម្មតា ហើយខ្ពុរមាត់ជាមួយទឹកល្បាយនេះ។

២. តែជីអង្កាម

ជីអង្កាមមានផ្ទុកសារធាតុ tannins ដែលជួយកាត់បន្ថយការហើម និងឈឺចាប់នៃធ្មេញបានយ៉ាងឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺខ្ពុរមាត់ជាមួយទឹកតែជីអង្កាម។ ដើម្បីទទួលបានតែជីអង្កាម ចូរដាក់ស្លឹកជីអង្កាមស្ងួត ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅដាំពុះ ១ ពែង ហើយទុកចោលសម្រាប់រយៈពេលប្រមាណជា ២០ នាទី ជាការស្រេច។ កុំភ្លេចទុកឱ្យទឹកតែជីអង្កាមចុះត្រជាក់សិន សឹមយកមកខ្ពុរ។

រូបតំណាងពី freepik

**៣. ខ្ទឹមស**

ខ្ទឹមសមានលក្ខណៈសម្បត្តិជាថ្នាំសម្លាប់មេរោគបែបធម្មជាតិ និងអាចបំបាត់ការឈឺចាប់បានយ៉ាងប្រសើរបំផុត។ អ្វីដែលអ្នកត្រូវធ្វើ គឺបុកកំទេច ឬកិនខ្ទឹមសមួយកំពឹស ហើយបន្ថែមអំបិលបន្តិចចូល រួចដាក់វាលើធ្មេញដែលឈឺជាការស្រេច។ វិធីដ៏ងាយម្យ៉ាងទៀតនោះ គឺអ្នកអាចទំពារខ្ទឹមស ១ ឬ ២កំពឹសក្នុងមាត់តែម្ដង។

៤. ខ្ទឹមបារាំង

ខ្ទឹមបារាំងអាចជួយបំបាត់អាការៈឈឺធ្មេញដែលបណ្ដាលមកពីការឆ្លងមេរោគបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារខ្ទឹមបារាំងឆៅរហូតដល់ធូរស្បើយពីការឈឺចាប់។ ប្រសិនបើអ្នកមិនចូលចិត្តរសជាតិនៃខ្ទឹមបារាំង អ្នកគ្រាន់តែយកខ្ទឹមបារាំងមួយបន្ទះសមល្មមដាក់ផ្ទាល់លើធ្មេញដែលឈឺ ហើយយកចេញវិញនៅពេលធូរស្បើយជាការស្រេច។

៥. ទឹកអំបិលក្ដៅឧណ្ហៗ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលកន្លះស្លាបព្រាក្នុងទឹកក្ដៅឧណ្ហៗមួយកែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកអំបិលនេះ។ វិធីនេះជួយបំបាត់អាការៈហើមអញ្ចាញនិងឈឺធ្មេញបានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាត្រូវប្រាកដថាធ្មេញដែលឈឺប៉ះត្រូវនឹងទឹកអំបិលនៅពេលខ្ពុរ។

៦. ដុំទឹកកក

អ្នកអាចប្រើប្រាស់ដុំទឹកកកដើម្បីឱ្យស្ពឹកត្រង់កន្លែងដែលឈឺចាប់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ក្រណាត់ស្អាតមួយរុំដុំទឹកកក រួចដាក់ស្អំត្រង់កន្លែងដែលឈឺចាប់សម្រាប់រយៈពេល ១៥ នាទី៕

ប្រភព៖ Health.com.kh  

អត្ថបទថ្មី