សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ
- 2025-11-22 07:24:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ សាជីវកម្មរីនណៃជប៉ុន Rinnai ជាមួយដៃគូក្រុមហ៊ុនខេមខូណាត្រេឌីង នៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីដ៏អធិកអធមមួយ ដើម្បីជួបជុំមហាគ្រួសាររីនណៃ ប្រចាំឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ។
នៅក្នុងកម្មវិធីមួយនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីវត្តមានរបស់លោក Koji Teramoto ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Rinnai Holding Pacific ប្រចាំតំបន់អាសីុប៉ាសីុហ្វិក អ្នកស្រី គឹមស្រ៊ុន អេលីដា អគ្គនាយិកាក្រុមហ៊ុន ខេមខូណាត្រេដឌី ខេមបូណា ព្រមទាំងភ្ញៀវកិត្តិយសជាដេប៉ូចែកចាយបន្តផលិតផលជាច្រើនរូបទៀតផងដែរ។
អ្នកស្រី គឹមស្រ៊ុន អេលីដា បានថ្លែងថា “ក្រុមហ៊ុនខេមខូណា ត្រេឌីង មានមោទនភាព ក្នុងការធ្វើជាដៃគូជាមួយសាជីវកម្មរីនណៃ ក្នុងការចែកចាយនូវផលិតផលម៉ាករីនណៃ Rinnai នៅក្នុងប្រទេសកម្ពុជាអស់រយ:ពេលជាង១៣ឆ្នាំមកហើយ។” ផលិតផលរីនណៃមានដូចជា ម៉ាសុីនទឹកក្តៅ ចង្ក្រាន ម៉ាសុីនបឺតផ្សែង ឡដុតអគ្គិសនី ។ល។
អ្នកស្រី បានលើកឡើងថាភាពជោគជ័យរបស់ខេមខូណា មានទំនាក់ទំនងផ្ទាល់ជាមួយការខិតខំប្រឹងប្រែង ការទុកចិត្ត និងការប្តេជ្ញាចិត្តរបស់ដេប៉ូចែកចាយបន្តក្នុងការនាំយកផលិតផលម៉ាករីនណៃ Rinnai ដែលមានគុណភាពដល់គ្រប់គេហដ្ឋានក្នុងប្រទេសកម្ពុជា។ អ្នកស្រីបានបន្តទៀតថា តម្រូវការរបស់អតិថិជនមានការវិវឌ្ឍឥតឈប់ឈរ ហើយបេសកកម្មរបស់ក្រុមហ៊ុន គឺរក្សាភាពនាំមុខគេជានិច្ច ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមហ៊ុនប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការផ្តល់ជូនទីផ្សារកម្ពុជា នូវ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងភាពជឿជាក់ បំផុត។
ហេតុដូច្នេះ ដើម្បីកំណត់ឡើងវិញនូវផាសុកភាព និងប្រសិទ្ធភាពក្នុងគេហដ្ឋាន ក៏ដូចជាក្នុងអគារពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុនមានមោទនភាពក្នុងការណែនាំនូវម៉ាស៊ីនកម្តៅទឹកភ្លាមៗប្រើថាមពលអគ្គិសនីម៉ូដែលថ្មីស៊េរី H—ដែលរួមបញ្ចូលគ្នានូវការរចនាដ៏ទាក់ទាញជាមួយនឹងសុវត្ថិភាព តម្លៃសមរម្យ និងប្រសិទ្ធភាពថាមពល។ លើសពីនេះទៀត ក៏មានផលិតផលស៊េរីថ្មីៗដូចជា ចង្រ្កានបង្កប់ ម៉ាស៊ីនបឺតផ្សែង និងឡដុតជាដើម—ដែលត្រូវបានរចនាឡើងមិនត្រឹមតែសម្រាប់ចម្អិនអាហារប៉ុណ្ណោះទេ ប៉ុន្តែដើម្បីផ្លាស់ប្តូរបទពិសោធន៍ផ្ទះបាយទំនើប។
ផលិតផលទាំងនេះតំណាងឱ្យឧត្តមភាពជាសកលរបស់រីនណៃ Rinnai និងការផ្តោតលើគុណភាពដែលមិនប្រែប្រួល ដែលបំពេញតាមស្តង់ដារខ្ពស់បំផុតរបស់អតិថិជនយើង។
សូមបញ្ជាក់ថារាត្រីនោះ ក្រុមហ៊ុនក៏មានកម្មវិធីដ៏អស្ចារ្យដែលបានរៀបចំសម្រាប់ដេប៉ូចែកចាយបន្តផងដែរ គឺមានការទទួលស្គាល់ជាពិសេស និងផ្តល់ពានរង្វាន់ដល់អ្នកចែកចាយឆ្នើម របស់ក្រុមហ៊ុន ព្រមទាំងការបញ្ចុះតម្លៃពិសេស និងការចាប់ឆ្នោតផ្សងសំណាងដ៏រំភើប។
លោក Koji Teramoto បានមានប្រសាសន៍ថារីនណៃ Rinnai គឺជាក្រុមហ៊ុនសកលរបស់ជប៉ុនដែលមានអាយុកាល ១០៥ឆ្នាំហើយ ដែលផលិតផ្គត់ផ្គង់ឧបករណ៍ផ្នែកកម្តៅដ៏ល្បីឈ្មោះនៅជប៉ុន មានដូចជា ម៉ាស៊ីនទឹកក្តៅ ចង្ក្រាន ម៉ាសីនបឺតផ្សែង ឡដុត និងឧបករណ៍ផ្ទះបាយផ្សេងៗ។ ផលិតផលម៉ាករីនណៃជប៉ុន បានរីកចម្រើនក្លាយជាម៉ាយីហោទទួលបានកេរ្ត៍ឈ្មោះ និងទំនុកចិត្តខ្ពស់ពីអតិថិជន នៅទីផ្សារកម្ពុជា ដោយសារផលិតផល មានគុណភាព សុវត្ថិភាព នវានុវត្តន៍ សន្សំសំចៃថ្លៃចំណាយ និងការពារបរិស្ថាន ប្រើធន់បានយូរ និងជាពិសេសសេវាកម្មគាំទ្រក្រោយពេលលក់ដែលអាចទុកចិត្តបានជូនដល់អតិថិជន។