Bentley ប្តូរអាណាព្យាបាលថ្មី

  • 2020-12-16 06:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ក្រុមហ៊ុន Volkswagen Group បានប្រកាសពីយុទ្ធសាស្រ្តរៀបចំឡើងវិញរួមគ្នា "Together 2025+” របស់ខ្លួន ដែលមានគោលបំណងកាត់បន្ថយការចំណាយថេរ ៥ ភាគរយ និងថ្លៃដើមសម្ភារៈ ៧ ភាគរយ ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។

ក្នុងនោះ ក្រុមហ៊ុនរថយន្តយក្សមួយខាងលើ បានប្រកាសថា ក្រុមហ៊ុន Bentley ដែលធ្លាប់តែប្រតិបត្តិការដោយឯករាជ្យ ឥឡូវនេះនឹងស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមហ៊ុន Audi វិញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Bentley នឹងមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Audi វិញ ដោយចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ តែម្តង។ ក្រុមហ៊ុននេះបានអះអាងថា ការធ្វើបែបនេះនឹងអនុញ្ញាតឲ្យពួកគេទាំងពីរសម្របសម្រួលកិច្ចប្រឹងប្រែងរួចគ្នា ដើម្បីធ្វើឲ្យប្រសើរឡើងសម្រាប់រថយន្តអគ្គិសនីនៅថ្ងៃអនាគត។

គួរឲ្យដឹងដែរថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Audi បានបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរថយន្តអគ្គិសនីទំនើប កម្រិត Premium ជាពិសេសគឺម៉ូដែល e-tron GT ដែលនឹងបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះតែម្តង៕

អត្ថបទ៖ សេង ឡុង