ប្រភេទ សត្វអាយុវែង កំពុងរងគ្រោះថ្នាក់ ព្រោះការយល់ខុស ទាំងនេះ

  • 2020-12-28 07:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងជំនឿវប្បធម៌ខ្មែរ សត្វអណ្តើកជាសត្វ តំណាងអាយុយឺនយូរ ឬជីវិតអមតៈ ហេតុនេះហើយ ទើបសត្វអណ្តើក នៅក្នុងជំនោះសាសនា ត្រូវបាន ចាត់ទុកជាសត្វមានបារមី និងជាទីសក្ការៈ ដែលធ្វើអោយ ប្រជាជនខ្មែរ មួយចំនួន មានជំនឿថា ការលែងសត្វអណ្តើក ឬកន្ធាយ ចូលទៅក្នុងស្រះទន្លេ បឹង បួរ គឺនាំមកនូវ បុណ្យកុសល និងអាយុវែង រហូតដល់មានការ យកសត្វទាំង២ប្រភេទនេះ ទៅលែងនៅក្នុងស្រះ តាមវត្តអារាម មួយចំនួន។ តើការយល់បែបនេះ ជារឿងត្រឹមត្រូវ ដែរឬទេ?

ការព្រលែងសត្វអណ្តើក ឬកន្ធាយ នៅក្នុងស្រះវត្ត គឺមិនត្រូវបានលើកទឹកចិត្តឡើយ ព្រោះថាស្រះវត្ត មិនមែនជាជម្រកសមស្រប តាមមជ្ឈដ្ឋានរស់នៅ របស់សត្វទាំងនេះឡើយ។ អ្វីដែលសំខាន់ជាងនេះ នៅតាមស្រះវត្ត មិនមានចំណីធម្មជាតិគ្រប់គ្រាន់ មិនមានទីតាំងសម្រាប់ពង បង្កកំណើត។ ចំពោះគុណភាពទឹកស្រះនៅក្នុងវត្ត មិនល្អ ដែលអាចនាំអោយ សត្វទាំងនេះ ងាយកើតជំងឺ និងឆ្លងប៉ារាស៊ីត។ នេះជាការពន្យល់របស់ លោក សោម ស៊ីថា មន្ត្រីគ្រប់គ្រង គម្រោងផ្នែក អភិរក្សអណ្តើក នៅអង្កការ (WCS) ប្រចាំតំបន់មេគង្គ និងស្រែអំបិល។ ក្នុងនោះដែរ លោកក៏បានលើកទឹកចិត្ត ដល់អ្នកដែលចង់ព្រលែងសត្វទាំងនេះ គប្បីរកស្រះធម្មជាតិ ដែលសមស្របនឹងមជ្ឍដ្ឋានរស់នៅ ឬទាក់ទងមកអ្នកជំនាញ សត្វអណ្តើក និងគន្ធាយ។

ប្រភេទសត្វល្មូនទាំងនេះ ក៏កំពុងរងគ្រោះថ្នាក់ និងឈានដល់ការជិតផុតពូជផងដែរ។ ល្មូនប្រភេទនេះ មានអាយុកាល ពី១០ ទៅ១០០ឆ្នាំ (បើទទួលបានការមើលថែទាំបានល្អ) និងអណ្តើកយក្សខ្លះ អាចរស់នៅលើសពី១៥០ ឆ្នាំ ឯណោះ ៕

ប្រភព ៖ Wonders of the Mekong

អត្ថបទ៖​ Art