ហាមដាច់ខាត ដាក់ក្លាស្សេអាហារបន្លែផ្លែឈើទាំង ៦មុខនេះ ក្នុងទូរទឹកកក

  • 2020-12-30 07:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គុណភាព​របស់​អាហារ​មួយ​ចំនួន​ពិត​ជា​អាច​រក្សា​បាន​យូរ​ជាង​មុន​មែន ប្រសិន​បើ​អ្នក​ទុក​វា​ក្នុង​ទូរ​ទឹក​កក​ដែល​មាន​សីតុណ្ហភាព​មួយ​សមរម្យ​។ ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា​អាហារ​ទាំង​អស់​សុទ្ធ​តែ​អាច​ដាក់​បាន​ដែរ ​តួ​យ៉ាង​ដូច​ជា​អាហារ​ទាំង​ ៦ ​មុខ​ខាង​ក្រោម​នេះ​ដែល​អ្នក​គួរ​តែ​ជៀស​វាង​ឱ្យ​បាន​ដាច់​ខាត​៖

១. ផ្លែ​ប៉េង​ប៉ោះ​៖ ប៉េង​ប៉ោះ​នឹង​ត្រូវ​បាត់​បង់​សារជាតិ​វីតាមីន​នៅ​ពេល​អ្នក​ដាក់​វា​ក្នុង​ទូរ​ទឹក​កក ហើយក៏ងាយស្វិតនិងបាត់បង់រសជាតិទៅជាជូរផងដែរ។

២. ផ្លែ​ត្រប់​៖ វា​ក៏​ដូច​ជា​ផ្លែ​ប៉េង​ប៉ោះ​ដែរ ពោល​គឺ​មិន​អាច​ស្ថិត​ក្នុង​សីតុណ្ហភាព​ត្រជាក់​ពេក​បាន​ទេ​។ ម្យ៉ាង​ទៀត​បើ​ចង់​ឱ្យ​វា​នៅ​ស្រស់​បាន​យូរ ​ត្រូវ​ដាក់​វា​ឱ្យ​ដាច់​ដោយ​ឡែក​ពី​បន្លែ​ផ្សេង​ៗ​ទៀត​។

៣. ផ្លែ​ប័រ​៖ បើ​ចង់​ឱ្យ​វា​ឆាប់​ទុំ​លឿន​ គឺ​មិន​ចាំ​បាច់​ដាក់ក្លាស្សេទេ​ គ្រាន់​តែ​ទុក​នៅ​កន្លែង​ស្ងួត​មិន​ក្តៅ​មិន​ត្រជាក់​ទៅ​បាន​ហើយ​។

៤. ខ្ទឹម​បារាំង​៖ បើ​ដាក់​ក្នុង​ទូរ​ទឹក​កក​វា​នឹង​ឆាប់​ស្វិត ​ដូច្នេះ​ដើម្បី​ឱ្យ​ទុក​បាន​យូរ ​ខ្ទឹម​បារាំង​ត្រូវ​ដាក់​កន្លែង​ដែល​ត្រូវ​ខ្យល់។

៥. ដំឡូង​បារាំង​៖ ដំឡូង​បារាំង​នឹង​បាត់​បង់​រសជាតិ​ឆ្ងាញ់​ ហើយ​ប្រែ​ទៅ​ជា​ពណ៌​ស្រអាប់​ខ្មៅ​ប្រសិន​អ្នក​ដាក់​វា​ក្លាស្សេ។

៦. ផ្លែ​ឪឡឹក​៖ អ្នក​ជំនាញ​បាន​និយាយ​ថា​ ផ្លែ​ឪឡឹក​នឹង​បាត់​បង់​ជាតិ​វីតាមីន​នៅ​ពេល​អ្នក​ក្លាស្សេ​វា​ទាំង​មូល​ ប៉ុន្តែ​បើ​សិន​អ្នក​ចង់​ញ៉ាំ​បែប​ត្រជាក់​ៗ អ៊ីចឹង​អាច​ពុះ​ជា​ចំនិត​ៗ​ហើយ​ដាក់​ក្លាេស្សេ​ដោយ​មាន​ថង់​រុំ​ឱ្យ​បាន​ជិត​ល្អ​៕

ចុចអាន៖គ្រោះថ្នាក់​ដល់​ជីវិត ៤ នឹង​កើតឡើងពេលអ្នកបរិភោគអាហារសម្បូរជាតិខ្លាញ់ច្រើន

ប្រភព៖ drhealthmag   ប្រែសម្រួល៖ បញ្ញា

អត្ថបទពេញនិយម
អត្ថបទថ្មី
បិទ