ធ្លាប់សាកនៅ? អាហារ ៨មុខប្រែរសជាតិឆ្ងាញ់ប្លែកមាត់ពេលដាក់លាយទឹកដោះគោសុទ្ធ
- 2020-12-31 07:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់សាកនៅ? អាហារ ៨មុខប្រែរសជាតិឆ្ងាញ់ប្លែកមាត់ពេលដាក់លាយទឹកដោះគោសុទ្ធ
ចន្លោះមិនឃើញ
យើងគ្រប់គ្នាធ្លាប់ដឹងរួចហើយពីគុណប្រយោជន៍ដ៏ច្រើនលើសលប់នៃទឹកដោះគោសុទ្ធ ចំពោះសុខភាព។ តាមពិតលើសពីជួយសុខភាពច្រើនមុខ ទឹកដោះគោសុទ្ធថែមទាំងត្រូវបានគេប្រើធ្វើអាហារជាច្រើនដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់។ ចង់បានទាំងឆ្ងាញ់ និងល្អចំពោះសុខភាព អ្នកគួរជ្រើសរើសប្រើទឹកដោះគោសុទ្ធ ដែលសម្បូរដោយជីវជាតិចិញ្ចឹម និងមិនមានសារជាតិរក្សាគុណភាពឲ្យទុកបានយូរ ដូចជា ទឹកដោះគោសុទ្ធ គិរីសួគ៌ ។
ទឹកដោះគោសុទ្ធ គិរីសួគ៌ ជាទឹកដោះគោសុទ្ធ ១០០% ដំបូងគេក្នុងប្រទេសកម្ពុជា ផលិតលើកសិដ្ឋានធំជាងគេជិត ៣០០ហិកតា នៅក្បែរភ្នំតាម៉ៅ ក្នុងខេត្តតាកែវ តាមបច្ចេកវិទ្យាទំនើបរបស់ អ៊ីស្រាអែល ស្តង់ដារអន្តរជាតិ។
បច្ចុប្បន្ននេះ អ្នកអាចរកទឹកដោះគោសុទ្ធ និង យ៉ាអួទឹកដោះគោសុទ្ធ គិរីសួគ៌ នៅផ្សារទំនើបជាច្រើន ដូចជា ម៉ាក្រូ ,ឡាក់គី ,បាយ័ន, ហ្វ៊ែផ្លាស, ជីបម៉ុង , ថៃហួត , ផ្សារ Tela Mart ធំៗ ,អូឡាំពិក ខេមបូឌាស៊ូភើស្ត័រ ,ភ្នំពេញស៊ូភើស្ត័រ, ផ្សារការ៉ុត, អារុណា, អិនស៊ី ស្តេឡា, ផ្សារអាហារធម្មជាតិ, និង ផ្សារទំនើបផ្សេងទៀតដែលនៅជិតផ្ទះអ្នក។ ដើម្បីស្វែងយល់បន្ថែមពីទឹកដោះគោសុទ្ធគិរីសួគ៌ និងព័ត៌មានប្រូម៉ូសិនថ្មីៗ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm។
តោះ! ឥលូវមកស្គាល់មុខម្ហូប ដែលធ្វើជាមួយទឹកដោះគោសុទ្ធទៅ រឹតតែឆ្ងាញ់ប្លែកមាត់ ដូចខាងក្រោម ៖
១. អាម៉ុកសាច់ត្រី ៖ មនុស្សមួយចំនួនមិនចំណូលខ្ទឹះដូង ដែលមានជាតិដិត ធ្វើឲ្យឆាប់ត្រលាន់។ ដូច្នេះ បើចង់ញុំាអាម៉ុក អាចប្តូរមកធ្វើប្រើទឹកដោះគោសុទ្ធ ជំនួសបាន។
គ្រឿងផ្សំ ៖ សាច់ត្រី ២០០ក្រាម, ហាន់ជាដុំៗល្មម,សាច់ត្រីចិញ្រ្ចាំ ឬកិន ២០០ក្រាម, គ្រឿងបុក ៨០ក្រាម (គល់ស្លឹកគ្រៃ, ក្រូចសើច , រំដេង, ខ្ទឹមស, ខ្ទឹមក្រហម, ម្ទេសក្រៀម, កាពិ, អំបិលបន្តិច បុកចូលគ្នា),ទឹកដោះគោសុទ្ធ ៥០០មីលីលីត្រ ,ស៊ុត ២គ្រាប់,ស្លឹកក្រូចសើចហាន់ជាសរសៃៗ ២ស្លាបព្រាបាយ, ម្ទេសប្លោកក្រហមហាន់ល្អិតៗ, ទឹកត្រី ១ស្លាបព្រាបាយ,ស្ករ ២ស្លាបព្រាកាហ្វេ,ម្សៅពោត ឬ ម្សៅឆា ១ស្លាបព្រាកាហ្វេ, ស្លឹកញ ឬស្លឹកកន្ទួត, ស្លឹកចេក ឬកូនចានក៏បានសម្រាប់ដាក់អាម៉ុកចំហុយ។
របៀបធ្វើ ៖
ជំហានទី ១ ៖ បើដាក់ស្លឹកញត្រូវយកវាទៅហាន់ ហើយដាក់ស្រុះទឹកក្តៅមួយសន្ទុះ រួចស្រង់ដាក់ត្រាំទឹកកក ដើម្បីកាត់ជាតិល្វីង
ជំហានទី ២ ៖ យកចានធំល្មមដាក់គ្រឿងបុក គោះស៊ុតដាក់ចូលច្របល់ចូលគ្នាឲ្យសព្វ រួចដាក់សាច់ត្រីចិញ្ច្រាំច្របល់ចូលគ្នា ហើយដាក់ទឹកត្រី និងស្ករច្របល់ចូលគ្នា រួចដាក់ទឹកដោះគោបន្តិច ស្លឹកក្រូចសើច និងសាច់ត្រីចូល ច្របល់ចូលគ្នាឲ្យសព្វល្អ
ជំហានទី ៣ ៖ រៀបចំស្លឹកចេក រួចដាក់ស្លឹកញ ឬស្លឹកកន្ទួតចូលទ្រាបបាត ហើយដួសគ្រឿងអាម៉ុកដែលលាយហើយដាក់ចូលពីលើ បន្ទាប់មកយកទៅដាក់ចំហុយរយៈពេល ២០នាទី
ជំហានទី ៤ ៖ ដាំដោះគោសុទ្ធ និងម្សៅពោត ឬម្សៅឆាចូលកូរចូលគ្នាឲ្យខាប់ល្មមទុកមួយរំពុះ
ជំហានទី ៥ ៖ ពេលអាម៉ុកឆ្អិនហើយស្រោចទឹកដោះគោសុទ្ធពីលើ ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ ហើយក៏អាចលំអបន្ថែមដោយដាក់ស្លឹកក្រូចសើច និងម្ទេសប្លោកហាន់ពីលើជាការស្រេច។
២. ក្ដាមឆាការី
គ្រឿងផ្សំ ៖ ក្ដាមថ្ម ២ក្បាល, ខ្ទឹមក្រហម ៣មើម, ម្សៅឆា ១ស្លាបព្រាកាហ្វេ, ទឹកដោះគោសុទ្ធ ៤ពែងរង្វាល់, ស៊ុតមាន់ ១, ទឹកស៊ុប ២ចានចង្កឹះ, ទឹកការីខាប់, ម្ទេសម៉ដ្ឋ ១/២ស្លាបព្រាកាហ្វេ, ខ្ទឹមបារាំង១, ការ៉ុត ១មើម, ប៉េងប៉ោះ ២ផ្លែ, អំបិល និងស្រាសតាមចំណង់ចំណូលចិត្ត។
របៀបធ្វើ ៖ ជំហានទី ១ ៖ យកក្ដាមថ្មមក កាត់ដង្កៀប និងកាត់ដុំៗ ។ រួចប្រឡាក់ជាមួយម្សៅឆា និងអំបិល បន្ទាប់មកដាក់បំពងនៅក្នុងឆ្នាំខ្ទះដែលមានខ្លាញ់ ដោយដាក់ភ្លើងឲ្យក្ដៅខ្លាំងមួយស្របក់ រួចស្រង់ចេញ។
ជំហានទី ២ ៖ ដាក់ខ្ទឹមស ម្ទេសម៉ដ្ឋ ខ្ទឹមក្រហម និងទឹកការីចូលទៅក្នុងឆ្នាំងខ្ទះ ដើម្បីបំពងឲ្យបានឈ្ងុយ
ជំហានទី ៣ ៖ រួចចាក់ទឹកស៊ុប និងសាច់ក្ដាមចូលរំងាស់ ឲ្យដាច់ទឹក
ជំហានទី ៤ ៖ ចុងក្រោយបង្អស់ ចាក់ទឹកដោះគោសុទ្ធចូល ហើយបិទភ្លើងចង្ក្រាន បន្ទាប់មកគោះពងមាន់ដាក់ចូល រួចហើយស្រង់ដាក់ចានជាការស្រេច។
៣. សម្លកែងម្នាស់
គ្រឿងផ្សំ ៖ ឆ្អឹងជំនីជ្រូក ៩ខាំ កាត់ជាដុំតូចល្មម , ម្នាស់ ៥ខាំ ហាន់ជាដុំតូចល្មម , គ្រឿងបុក ៣ស្លាបព្រាបាយ (ល្មៀត រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូច ខ្ទឹមស) , ម្ទេសក្រៀម ចិញ្ច្រាំឲ្យម៉ដ្ឋ ២ស្លាបព្រាបាយ , ទឹកដោះគោសុទ្ធ ១ចានចង្កឹះ , ម្សៅស៊ុប ២ស្លាបព្រាបាយ , ស្ករ ២ស្លាបព្រាបាយ , ទឹក ៥កូនចានចង្កឹះ , សណ្ដែកដី ២ស្លាបព្រាបាយ បុកឲ្យម៉ត់ , ទឹកអម្ពិលទុំ ២ស្លាបព្រាបាយ , អំបិល ១ស្លាបព្រាកាហ្វេ , ទឹកត្រី ១ស្លាបព្រាបាយ , ប្រេងឆា ២ស្លាបព្រាបាយ ។
របៀបធ្វើ ៖
ជំហានទី ១ ៖ ដំបូងដាក់ឆ្នាំងឲ្យក្តៅចាក់ខ្លាញ់ចូលបន្តិច រួចដាក់ម្ទេសឆ្អើរឆាឲ្យឡើងពណ៌ ។ រួចដាក់គ្រឿងបុកឆាឲ្យឈ្ងុយ ទើបដាក់សាច់ចូលឆាត្រលប់ចុះឡើង
ជំហានទី ២ ៖ បន្ទាប់មកដាក់គ្រឿងផ្សំទាំងអស់ រួចដាក់ទឹកដោះគោសុទ្ធ (មួយល្មម)
ជំហានទី ៣ ៖ ទុកឲ្យពុះ ចាំដាក់ម្នាស់ ភ្លក់រសជាតិ រួចថែមថយរសជាតិតាមចំណូលចិត្ត ពេលដួសញុំា បង់ជីនាងវង ឬ ជីរណាបន្តិចជាការស្រេច។
៤. សម្លការីបែបខ្មែរ
គ្រឿងផ្សំ ៖ សាច់មាន់ ១គីឡូក្រាម (ហាន់ជាដុំ ធំៗល្មម) , សាច់គោ ៥ខាំ (ហាន់ជាដុំ ធំៗល្មម), ខ្ទឹមបារាំង ១ដុំ (ហាន់តូចល្មម), ការ៉ុត ១ផ្លែ (ហាន់ជាដុំ) , ដំឡូងបារាំង ១ដុំ (ហាន់ជាដុំ) , គ្រឿងបុក ១កូនចានចង្កិះ (ខ្ទឹមស ខ្ទឹមក្រហម រំដេង ល្មៀត ស្លឹកក្រូច គល់ស្លឹកគ្រៃ) ,ទឹកដោះគោសុទ្ធ ១/២ លីត្រ, សណ្តែកដីលីង ៥០ក្រាម (បុកឲ្យបែកតិចៗ) ,ទឹកត្រី ៤ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករត្នោត ១ខាំ, ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ, ម្ទេសគ្រៀម ១០ផ្លែ (ត្រាំទឹកឲ្យរីក ចិញ្រ្ចាំឲ្យម៉ត់) , ផ្កាចាន់ ២ផ្កា (អត់ក៏បាន) ។
របៀបធ្វើ ៖
ជំហានទី ១ ៖ ដាំឆ្នាំងឲ្យក្តៅ ដាក់ទឹកដោះគោសុទ្ធ ១វែក ទុកឲ្យពុះ រួចដាក់ម្ទេសគ្រៀម និងផ្កាចាន់ចូលឆាឲ្យឡើងពណ៌ក្រហមល្អ សឹមដាក់គ្រឿងបុកចូលឆាឲ្យឈ្ងុយ (បន្ថែមទឹកដោះគោបន្តិចៗ កុំឲ្យខ្លោច)។
ជំហានទី ២ ៖ ដាក់សាច់ចូល ឆា ៣ ទៅ ៤ ត្រលប់ រួចដាក់គ្រឿងផ្សំរសជាតិ ដូចជា ស្ករ អំបិល ទឹកត្រី និងម្សៅស៊ុបចូលឆាឲ្យសព្វ រំងាស់ឲ្យស្ងួតទឹកដែលចេញពីសាច់។
ជំហានទី ៣ ៖ ដាក់សណ្តែកដី ការ៉ុត និងដំឡូងបារាំងចូល រួចដាក់ទឹកដោះគោសុទ្ធចូល រំងាស់ឲ្យ ផុយសាច់ និងដាច់ទឹកបន្តិច។ ភ្លក្សរសជាតិតាមចំណូលចិត្ត (បើសាបថែមទឹកត្រី) រួចដាក់ទឹកដោះគោ និងខ្ទឹមបារាំងចូល ទុកមួយពុះជាការស្រេច។
៥.បង្អែមបបរល្ពៅ
គ្រឿងផ្សំ ៖ ល្ពៅ ៥០០ក្រាម, ទឹកស្អាត ៧០០មីលីលីត្រ, ទឹកដោះគោសុទ្ធ ១កូនចានកន្លះ, សាគូ ៤ស្លាបព្រាបាយ (ដាក់ត្រាំទឹក), ស្ករស ៦ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣-៤សន្លឹក។
របៀបធ្វើ ៖
ជំហានទី ១ ៖ ដាក់ទឹកស្អាតចូលឆ្នាំងដាំឲ្យពុះ រួចដាក់ល្ពៅចូល ដាក់ស្លឹកតើយ និងដាក់ទឹកដោះគោសុទ្ធខ្លះចូល រំងាស់ចោលប្រហែល ១០នាទី
ជំហានទី ២ ៖ ដាក់សាគូចូល កូរចូលគ្នារំងាស់ចោលប្រហែល ៥នាទី
ជំហានទី ៣ ៖ បន្ទាប់មកដាក់ស្ករស អំបិលចូល កូរឲ្យសព្វទុកឲ្យពុះ រួចដាក់ទឹកដោះគោសុទ្ធចូល (មួយសមរម្យតាមចំណូលចិត្ត) កូរចូលគ្នារំងាស់ ៥នាទីទៀត ឆ្អិនជាការស្រេច។
៦. ទឹកដោះគោសុទ្ធក្រឡុកជាមួយផ្លែឈើស្រស់
គ្រឿងផ្សំ ៖ ជ្រើសទឹកដោះគោសុទ្ធ ផ្លែឈើដែលយើងចូលចិត្ត
របៀបធ្វើ ៖ ដាក់ទឹកដោះគោសុទ្ធ និងផ្លែឈើចូលទៅក្នុងម៉ាស៊ីនហើយក្រឡុកសព្វគ្នាល្អ សឹមចាក់ចូលកែវញ៉ាំ។ ប្រសិនបើចង់ផ្អែមអាចថែមទឹកដោះគោខាប់បាន។
៧. យកមកធ្វើការ៉េមយ៉ាអួ ទឹកដោះគោសុទ្ធ ៖
គ្រឿងផ្សំ ៖ ទឹកដោះគោខាប់ , យ៉ាអួ គីរិសួគ៌ រសជាតិដើម ១ កំប៉ុង, ទឹកដោះគោសុទ្ធ គីរិសួគ៌ ១ ដប។
របៀបធ្វើ ៖
ជំហានទី ១ ៖ ចាក់ទឹកដោះគោខាប់ (តាមបរិមាណដែលចង់ឲ្យផ្អែម) ។
ជំហានទី ២ ៖ បន្ទាប់មកចាក់ទឹកក្ដៅដាំពុះ ចូលប្រមាណ ១ កំប៉ុងទឹកដោះគោខាប់ រួចកូរវាចូលគ្នាឲ្យសព្វ
ជំហានទី ៣ ៖ ចាក់ទឹកដោះគោសុទ្ធចូលប្រមាណ ៣ កំប៉ុងទឹកដោះគោខាប់ រួចកូរចូលគ្នា
ជំហានទី ៤ ៖ ចាក់យ៉ាអួ រសជាតិដើម ១ កំប៉ុងចូលបន្ថែម បន្ទាប់មកកូរល្បាយឲ្យសព្វ
ជំហានទី ៥ ៖ យកគម្របគ្របវាឲ្យជិត ហើយ ទុកចោលប្រមាណពី ១០ ទៅ ១២ ម៉ោងនៅក្រៅទូទឹកកក ដើម្បីឲ្យវាឡើងជាតិជូរ
ជំហានទី ៦ ៖ ក្រោយឡើងជាតិជូរ ត្រូវតាមចំណង់ចំណូលចិត្តហើយ អ្នកអាចផ្ទេរវាដាក់ក្នុងកែវតូចៗមានគម្រប ឬ ថង់តូចៗចងឲ្យជិត រួចដាក់ក្នុងទូទឹកកក ជាការស្រេច។ ប្រភព៖ តោះ! មករៀនធ្វើទឹកដោះគោជូរ (យ៉ាអួ) ដោយខ្លួនឯង ទុកញុំាលេងនៅផ្ទះ
៨. ការ៉េមប័រ ៖
គ្រឿងផ្សំ ៖ ផ្លែប័រទុំ ២ ផ្លែ , Whipping cream ( ក្រែម ) 200ml ,ទឹកដោះគោសុទ្ធ គិរីសួគ៌ 250ml ,ស្ករ 150g ,ទឹកដោះគោខាប់ ២ ស្លាបព្រាបាយ , ទឹកក្រូចឆា្ម ១ ស្លាបព្រាបាយ , លាយអំបិលបន្តិច
របៀបធ្វើ ៖ ផ្លែប័រ ទឹកដោះគោសុទ្ធ ទឹកដោះគោខាប់ , ស្ករ, ទឹក ក្រូចឆ្មា, អំបិល ក្រឡុកឲ្យម៉ត់ វាយ Whipping គ្រីម ជាមួយម៉ាស៊ីនវាយពងមាន់ឲ្យក្លាយជាគ្រីមខាប់ រួចលាយប័រ ដែលក្រឡុកហើយចូលគ្នា រួចដាក់ចូលក្នុងទូរទឹកកក ៦-៧ម៉ោង គឺ អាចបរិភោគបានហើយ។(ប្រភព ៖ https://www.facebook.com/keasophatbtb/)
កុំទាន់ជឿ ! គួរធ្វើសាកញុំានៅផ្ទះដោយខ្លួនឯង មានតែទឹកដោះគោសុទ្ធ ១ដប ធ្វើរបស់ញុំាបានឆ្ងាញ់ៗ ឡើងច្រើនមុខ៕