ជាប់ទី១២ហើយ មិនដឹងរៀនជំនាញអ្វី ? សាកមើលជំនាញច្បាប់តិចមើល ដឹងតែចង់រៀនហ្មង!

  • 2021-01-06 04:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកមួយចំនួនយល់ឃើញថា ការរៀនច្បាប់នោះអ្នកនិងអាចការពារខ្លួន និង ក្រុមគ្រួសារអ្នកបានអំពីវិវាទផ្លូវច្បាប់។ អ្នកមួយចំនួនទៀតក៏យល់ឃើញថា ការដែលចេញមកអាចប្រកបអាជីពជាមេធាវី រឺ នៅក្នុងវិស័យតុលាការ និងមានកត្តិយស មុខមាត់ផងដែរ។ ការលើកឡើងដូច្នេះមិនខុសឡើយ ក៏ប៉ុន្តែ ការរៀនច្បាប់សម្រាប់អ្នកដទៃទៀត គឺលើសអំពី ការការពារខ្លួន រឺ កតិ្តយស អ្នកមួយចំនួនរៀនច្បាប់តែមិនបានប្រកបរបរ ជាមេធាវី រឺ ក្នុងវិស័យតុលាការនោះឡើយ។

មុខវិជ្ជាច្បាប់ ជាមុខវិជ្ជាមួយ ដែលតម្រូវអោយអ្នកសិក្សារៀនសូត្រ អានអោយបានច្រើន។ ការអាននិងស្រាវជ្រាវ វាមិនត្រឹមតែជួយអ្នកអោយបង្កើនចំណេះឡើយ ហើយ មុខវិជ្ជាច្បាប់នេះ តម្រូវអោយអ្នកសិក្សាមាន អំណះអំណាន ឯកសារយោងត្រឹមត្រូវ និង មានភាពច្បាស់លាស់ក្នុងការបកស្រាយមន្ទិលនានា ដែលទម្លាប់ទាំងនេះ ជាទម្លាប់សំខាន់មួយក្នុងអាជីពនាពេលខាងមុខ រឺ ការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

មុខវិជ្ជាច្បាប់ ចៀសមិនផុតអំពីការតម្រូវអោយអ្នកសិក្សាចេញមុខតស៊ូមតិគ្នា ជារបៀបសវនាការប្រឌិតក្តី រឺ បទបង្ហាញផ្សេងៗក្តី ដែលជម្រុញអោយនិសិត្សមានភាព ច្បាស់លាស់ ក្លាហាន និង ម្ចាស់ការ។ មួយវិញទៀត មុខវិជ្ជាច្បាប់នេះផងដែរ និសិត្សអាចដកបទពិសោធន៍ភ្លាមៗ នៅក្នុងសង្គម ហើយក៏អាចសាកនិងបញ្ចេញសមត្ថភាពខ្លួនផងដែរ ដូចជា ការហាត់ធ្វើកិច្ចសន្យា រឺ ពិនិត្យកិច្ចសន្យាសម្រាប់គ្រួសារ រឺអ្នកដទៃ។

រឺឯ អាជីពក្រោយបញ្ចប់ការសិក្សាវិញ ក្រៅអំពី ចៅក្រម ព្រះរាជអាជ្ញា មេធាវី អ្នកកាន់សញ្ញាប័ត្រច្បាប់ក៏អាចក្លាយជាមន្ត្រីរាជការ តាមក្រសួងនានា មិនចំពោះ ព្រោះគ្រប់ក្រសួងតែងមាន នាយកដ្ឋានផ្នែកច្បាប់។ អ្នកក៏អាច ប្រកបអាជីពនៅក្នុងវិស័យឯកជនផងដែរ ព្រោះជាទូទៅ ក្រុមហ៊ុនឯកជនតែងមាន នាយកដ្ឋានផ្នែកច្បាប់ នេះផងដែរ។ អ្នកប្រកបអាជីពផ្នែកច្បាប់ មិនមែនមានន័យថា អ្នកត្រូវតែប្រឈមមុខនៅតុលាការ រឺ ដោះស្រាយវិវាទទាំងស្រុងនោះទេ តែការងារមួយចំនួនគ្រាន់តែតម្រូវអោយអ្នក ប្រឹក្សាយោបល់ រឺ ពិនិត្យ និង ព្រាងឯកសារគតិយុត្តិ ជាដើម។

ជារួម មុខវិជ្ជា និង អាជីពច្បាប់នេះ មានភាពបត់បែន មិនមែន តម្រូវអោយអ្នកធ្វើតែមេធាវី រឺ ចៅក្រមនោះទេ តែមានវិសាលភាពធំធេងជាងនេះ ហើយនៅក្នុងច្បាប់ទៀតសោតក៏មានការបែងចែកជាច្រើនផងដែរ ដូចជា ច្បាប់អន្តរជាតិ ច្បាប់ជាតិ ដែររួមមាន រដ្ឋធម្មនុញ្ញ ច្បាប់ពាណិជ្ជកម្ម ច្បាប់ពន្ធដារ ច្បាប់រដ្ឋប្បវេណី -ល- ដែលសុទ្ធសឹងតែតម្រូវអោយមានអ្នកជំនាញ និង ប្រត្តិបត្តិរាងៗខ្លួន។

ប្រភព៖ ប្រជាសវនាការ

អត្ថបទពេញនិយម