ក្បួនសែន និងម៉ោងល្អរឺមិនល្អ ពេលដកជើងធូប សម្រាប់ឆ្នាំ២០២១នេះ

  • 2021-01-19 08:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​សែន​ដក​ជើងធូប ជា​ពិធី​សែន​មួយ​នៅ​ក្នុង​ប្រពៃណី​ចិន ដែល​តែង​ធ្វើ​ឡើង​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ឈាន​ចូល​មក​ដល់ ។ ឆ្នាំ​២០២១នេះ ថ្ងៃ​សែន​ដក​ជើងធូប​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​៥ ខែ កុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ។ ពិធី​សែន​ដក​ជើងធូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​៥​ថ្ងៃ និង​៧​ថ្ងៃ មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ។

មុន​ពេល​ដក​ជើងធូប​ដើម្បី​រៀបចំ​សម្អាត​សា​ជា​ថ្មី​ឡើង​វិញ គឺ​ត្រូវ​តែ​មាន​រៀបចំ​ពិធីសែនព្រេន​។ ពិធីសែនព្រេន​នេះ ដែល​គេ​ហៅ​ថា «​សែន​ដក​ជើងធូប​» ពោល​គឺជា​ពិធី​សែន​ដើម្បី​សុំ​ដក​ជើងធូប ដែល​មាន​រៀបចំ​កំ​ប៉ុ​ង ជើងពាន ឬ​ផើង​សម្រាប់​ដោត​ធូប​សា​ជា​ថ្មី​ឡើង​វិញ ដែល​នឹង​ទុក​សម្រាប់​ប្រើប្រាស់​រយៈពេល​ពេញ​មួយ​ឆ្នាំ​តទៅ​មុខ​ទៀត។

ចំពោះ​កា​រដក​ជើងធូប​ពី​ពាន កំ​បុ​៉​ង ឬ​ផើង ដាច់ខាត​ត្រូវ​រក្សា​ទុក​ជើងធូប​៥​សរសៃ​នៅ​កន្លែង​ទេវតា ។ ចំណែក​នៅ​កុងម៉ា គេ​រក្សា​ទុក​ផើង​ធូប​៣​សរសៃ ។ អ្នក​កាត់​ចិន​-​វៀតណាម​ខ្លះ ក្រោយ​ពី​ដក​ជើងធូប​ហើយ ត្រូវ​អុច​ធូប​សា​ជា​ថ្មី​នៅ​កន្លែង​ទេវតា ត្រូវ​អុជ​៥​សរសៃ និង​នៅ​កន្លែង​កុងម៉ា​៣​សរសៃ ដែល​ជា​ការ​ទទួល​ស្វាគមន៍​ទេវតា និង​កុងម៉ា​ដែល​នឹង​ចុះ​មក​បីបាច់​ថែរក្សា​កូនចៅ​ឱ្យ​ចម្រុងចម្រើន​នៅ​ថ្ងៃ​សែន​សម្រាប់​ទទួល​ឆ្នាំ​ថ្មី ។​ប្រពៃណី​ដែល​ជា​ត្រណម​របស់​ប្រជាជន​ចិន ក៏​ដូច​ជា​ប្រជាជន​វៀតណាម​សម្រាប់​រយៈពេល​១​ឆ្នាំ ជើងធូប ឬ​កន្ទុយ​ធូប ត្រូវ​គេ​ដក​តែ​ម្តង​ប៉ុ​ណ្ណោះ​ពី​កំ​ប៉ុ​ង ផើង ឬ​ពាន​សម្រាប់​ដោត​ធូប ពោល​គឺ​ចាប់ពី​ដើមឆ្នាំ រហូត​ដល់​ចុងឆ្នាំ ទើប​គេ​ហ៊ាន​រុះរើ និង​ដក​ជើងធូប​រៀបចំ​ឡើង​វិញ ។

ចំពោះម៉ោងដែលសែនល្អសម្រាប់ដកជើងធូបនេះ គឺ​ចន្លោះម៉ោង៩ព្រឹក ដល់ម៉ោង១១ ព្រឹក ។

សម្រាប់អ្នកកើតឆ្នាំទាំង៥នេះ មាន ឆ្លូវ មមី មមែ ច រោង ពេលសែនត្រូវអុចធូបក្រោយគេបង្អស់ ។

១ របៀបសែនទេវតាមុខផ្ទះ

  • ផ្លែឈើ៣មុច (ប៉ោម ក្រូចខ្វិច និងផ្លែសារី )

  • សាសែ១ចាន (មាន់ស្ងោរ សាច់ជ្រូកស្ងោរ យីហឺ)

-​តែ៣ពែង ស្រាស៣ពែង

  • ទៀនក្រហមមួយគូ អុចធូបម្នាក់៣សរសៃ

  • ក្រដាស់សែនទេវតាក្រៅផ្ទះ១ឈុត

២ របៀបសែនទេវតាយាមផ្ទះ

  • ក្រូចខ្វិច២គ្រាប់ មួយចំហៀងមួយចាន

  • ក្រដាស់សែនទេវតាយាមផ្ទះ មួយចំហៀង មួយឈុត

៣ របៀបសែនទេវតាជំនាងផ្ទះ

  • ផ្លែឈើ៥មុខ (ប៉ោម ក្រូចខ្វិច ផ្លែសារី មៀន ចេក )

-សាសែ១ចាន (មាន់ស្ងោរ សាច់ជ្រូកស្ងោរ យីហឺ)

-តែ៥ពែង ស្រាស៥ពែង

  • ទៀនក្រហមមួយគូ អុចធូបម្នាក់៥សរសៃ

  • ក្រដាស់សែនទេវតាក្រៅផ្ទះ១ឈុត

៤ របៀបសែនទេវតាចង្រ្កាន

-ផ្លែឈើ៣មុខ (ប៉ោម ក្រូចខ្វិច និងផ្លែសារី )

  • សាសែ១ចាន (មាន់ស្ងោរ សាច់ជ្រូកស្ងោរ យីហឺ)

  • ទៀនក្រហមមួយគូ អុចធូបម្នាក់៥សរសៃ

  • ក្រដាស់សែនទេវតាចង្រ្កាន១ឈុត

ប្រភព៖ ហ្វេសបុកផេក ហុងស៊ុយ

បិទ