សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បង្ហើបប្រាប់ពីជំនាញ៣ កំពុងត្រូវប៉ាន់ទីផ្សារបច្ចុប្បន្ន

  • 2021-01-21 07:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាស្ត្រាចារ្យប្រវត្តិសាស្ត្រ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកពីជំនាញ៣ ដែលកំពុងមានទីផ្សារនាពេលបច្ចុន្ន។

ការជ្រើសរើសមុខវិជ្ជាសិក្សា ដែលមាននៅក្នុងសាកលវិទ្យាល័យ ហើយត្រូវនឹងទីផ្សារនាពេលបច្ចុប្បន្ន គឺជារឿងសំខាន់ដែលពាក់ព័ន្ធទៅនឹងអនាគតការងាររយៈពេលយូររបស់សិស្សានុសិស្ស។ នៅក្នុងកិច្ចសម្ភាសន៌មួយរបស់ Sabay ជាមួយលោកគ្រូ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកពីជំនាញដែលត្រូវប៉ាន់ចំនួន៣ នៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន ៖

១. ជំនាញផ្នែកពាណិជ្ជកម្ម ៖ អ្វីដែលលោកមើលឃើញជាចម្បងនោះការងារជំនួញ ដោយសព្វថ្ងៃមានការហូរចូលនៃការធ្វើវិនិយោគជាច្រើនពីក្រៅប្រទេស និងមួយវិញទៀតគឺការកែច្នៃវត្ថុធាតុដើមនៅក្នុងស្រុក ដែលមានស្រាប់យកមកប្រើប្រាស់ឡើងវិញ។

២. ជំនាញលើផ្នែកសុខភាព ៖ ស្របជាមួយប្រទេសកំពុងអភិវឌ្ឍ ទីផ្សារការងារថែទាំ ទៅលើសុខុមាលភាពរបស់ប្រជាជន ជាជំនាញដែលមានតម្រូវការលក្ខណៈយូរអង្វែង និងចាំបាច់សម្រាប់មនុស្សគ្រប់វ័យ។

៣. ជំនាញបច្ចេកវិទ្យា ៖ ជាជំនាញដែលកំពុងវាយលុកទីផ្សារយ៉ាងខ្លាំង ព្រោះសព្វថ្ងៃនេះការងារគ្រប់បែបយ៉ាងស្ទើរតែ១០០ភាគរយទៅហើយដែលប្រើប្រាស់ និងពឹងផ្អែកលើបច្ចេកវិទ្យា ៕

អត្ថបទ៖​ Art

អត្ថបទពេញនិយម
អត្ថបទថ្មី