ឡើង​មិន​ទាន់​បាន​ ១ថ្ងៃ​ផង នាយករដ្ឋមន្ត្រី​ថៃ​អញ្ជើញ​ Biden មក​រាជធានី​បាងកក​បាត់

  • 2021-01-21 11:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រី​ថៃ ប្រៈយុទ្ធ ច័ន្ទ្រអូឆា បាន​សរសេរ​សំបុត្រ​អបអរសាទរ​ចំពោះ​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី៤៦ ចូ បៃឌិន នៅ​ក្នុង​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០២០​នេះ ជាមួយ​នឹង​ការ​អញ្ជើញ​លោក​បៃឌិន និង​ជំទាវ​ទី១​អាមេរិក ទៅ​កាន់​រាជធានី​បាងកក​ទៀត​ផង។

ក្នុង​សំបុត្រ​នោះ​ដែរ លោក​ប្រៈយុទ្ធ​បាន​សង្កត់​ធ្ងន់​ពី​ដៃគូ​យុទ្ធសាស្ត្រ​ចំណាស់ ២០០ឆ្នាំ​រវាង​ថៃ និង​អាមេរិក ហើយ​ថែម​ទាំង​បញ្ជាក់​ថា សម្ព័ន្ធ​មិត្ត​អាមេរិក-ថៃ មិន​ត្រឹម​តែ​ផ្ដល់​ប្រយោជន៍​មក​តែ​ថៃ​ទេ តែ​ថែម​ទាំង​ធានា​បាន​នូវ​សន្តិសុខ​តំបន់​ទៀត​ផង។

ក្រៅ​ពី​នេះ​លោក​នាយករដ្ឋមន្ត្រី​ថៃ​ក៏​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ជាមួយ​អាមេរិក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។

ជាមួយ​គ្នា​នេះ​ដែរ លោក​ប្រធានាធិបតី​បៃឌិន ត្រូវ​បាន​លោក​ប្រៈយុទ្ធ​ អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ នា​ពេល​អនាគត​ដ៏​ខ្លី៕

ប្រភព៖ Prayut Chan-o-cha

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម