ស្មាតហ្វូនសាក​ថ្ម​លឿនរបស់ Huawei ល្មមប្រើតម្លៃត្រឹមតែ ១០០ ដុល្លារជាង

  • 2021-01-22 03:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបមាថាអ្នកមានថវិកាខ្ទង់មួយរយដុល្លារ មិនដឹងថាគួរឡើងស៊េរីទូរស័ព្ទម៉ូដែលអ្វីឡូយ អញ្ជឹងអ្នកអាច​ក្រឡេកមើលស្មាតហ្វូនស៊េរីថ្មី Huawei Y7a សាក៣០ នាទីប្រើបានពេញមួយថ្ងៃមានកាមេរ៉ា AI បួនគ្រាប់ 48MP តម្លៃត្រឹមតែ ១៨៩ ដុល្លារប៉ុណ្ណោះ។

ស្មាតហ្វូនដែលមានឈាមជ័រកើតចេញពីត្រកូល Y ជំនាន់ចុងក្រោយគេបង្អស់ Huawei Y7a នេះត្រូវបានក្រុមហ៊ុនកែប្រែនូវមុខមាត់ថ្មី លើកម្ពស់ស្មាតហ្វូនត្រកូលនេះឲ្យលេចត្រដែតជាមួយនឹងរូបរាងស្អាត ពណ៌ត្រូវចិត្តយុវវ័យសម័យថ្មី គឺពណ៌ខ្មៅ បៃតង និងពណ៌មាស ជាមួយនឹងកាមេរ៉ា AI 4គ្រាប់តម្រៀបជាជួរបញ្ឈរ ស្របតាមទិសដៅស្លាកសញ្ញា Logo ហួវៃ។

មិនថាគន់មើលពីជ្រុងខាងណា ធានាថាដឹងតែពេញចិត្តតែម្តង។ Huawei Y7a មិនត្រឹមតែមានភាពលេចធ្លោនៃការឌីហ្សាញ និងជម្រើសពណ៌ស្អាតប៉ុណ្ណោះទេ តែថែមទាំងមានល្បឿនសាកថ្មលឿនដូចរន្ទះ 22.5វ៉ាត់ សាក30នាទី ប្រើពេញ ១ថ្ងៃ ថាមពលថ្មយក្សទំហំ 5000 មីលីអំពែម៉ោង បំពាក់កាមេរ៉ាក្រោយ AI បួនគ្រាប់ 48មេហ្គាភិកស៊ែល អាចថតរូបច្បាស់ស្អាតគ្រប់ប្លង់ មិនថាព្រឹកថ្ងៃយប់។

ចំណែកឯកាមេរ៉ាមុខវិញ ជាកាមេរ៉ា ទម្លុះអេក្រង់ចំកណ្តាល មានសមត្ថភាព ថតរូបស៊ែលហ្វីច្បាស់ស្អាត បែបធម្មជាតិមិនសលើស មានអេក្រង់ខ្នាតយក្សទំហំ 6.67 អ៊ីញ ធំពេញភ្នែកផលិតឡើងជាពិសេសសម្រាប់អ្នកលេងហ្គេមជាមួយកម្រិតច្បាស់ FHD+ ត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ និងមានអង្គផ្ទុកនិន្នន័យធំរហូតដល់ 128 ជីហ្គាបៃ អាចផ្ទុកឯកសារ រូបភាពវីដេអូបានច្រើនសន្ធឹកសន្ធាប់ អស់បារម្ភរឿងថតរូបច្រើន និងដាក់ហ្គេមធំ ដោយមិនចាំបាច់ហត់លុបចោល។

និយាយជារួម ជ្រើសរើស Y7a ពណ៌មាស ពណ៌បៃតង ឬ ពណ៌ខ្មៅ តម្លៃត្រឹមតែ $189 ដឹងតែគ្រប់ទឹកតែម្តង សាកថ្មលឿន កាមេរ៉ាថតរូបកម្រិតអាជីព ហើយចង់ប្រើប្រាស់កម្មវីធីអ្វីក៏បាន Y7a ងាយស្រួលយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី Huawei AppGallery និង Petal Search។

កាន់តែពិសេសមាន Petal Maps ងាយស្រួលកំណត់ទិសដៅធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះបងៗក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ Huawei Docs (Power Point, World, Excel) ។

ទស្សនា​វីដេអូខាងក្រោម៖

បិទ