ឆ្នាំងចាស់បាយឆ្ងាញ់! ៧ឆ្នាំហើយ BTS មិនខ្ចីដូរឆ្នាំងដាំបាយដាច់ខាត ទោះរះខ្លាំងក្ដី
- 2021-01-22 08:04:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំងចាស់បាយឆ្ងាញ់! ៧ឆ្នាំហើយ BTS មិនខ្ចីដូរឆ្នាំងដាំបាយដាច់ខាត ទោះរះខ្លាំងក្ដី
ចន្លោះមិនឃើញ
កម្មវិធី Run BTS ភាគទី ១២៥ បានចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ជាភាគថ្មីនៃការចម្អិនម្ហូបជុំគ្នារបស់សមាជិក BTS។
ស្ថិតក្នុងភាគនេះ សមាជិកទាំងអស់បានបញ្ចេញស្នាដៃធ្វើម្ហូបជាមួយនឹងមេចុងភៅដ៏ល្បី Baek Jong Won។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍បន្ថែមលើសនេះនោះគឺ ឆ្នាំងដាំបាយ។ អ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងពេលឃើញសមាជិកក្រុមល្បីលំដាប់ពិភពលោកមួយនេះនៅតែប្រើឆ្នាំងដាំបាយចាស់របស់ពួកគេមួយនេះមកទល់ពេលបច្ចុប្បន្ន បើទោះបីមានអាយុកាលចាស់ក៏ដោយ ហើយបើទោះបីជាមានឈ្មោះជាកំពូលតារា K-Pop ក្ដី។
មតិភាគច្រើនសុទ្ធតែបានលើកឡើងគ្នាថា «ពួកគេ (BTS) បានប្រើវារយៈពេល ៧ឆ្នាំហើយ», «ពួកគេមានលទ្ធភាពទិញឆ្នាំដាំបាយល្អជាងនេះ ប៉ុន្តែពួកគេនៅតែដាក់ខ្លួនប្រើឆ្នាំងដាំបាយចាស់ដដែល», «ប្រហែលជាពួកគេមិនចង់ទិញថ្មី ព្រោះឆ្នាំងចាស់នេះ មានអនុស្សាវរីយ៍ជាច្រើន»៕