ឃួន​ ឡាំងកូស៊ីន​ និង​ រិន​ ដេវីត​ នរណា​ជា​ម្ចាស់​ប្រាក់​ ៣០​លាន​រៀល​នៅ​ PNN​

  • 2021-01-22 07:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​អាទិត្យ​ ទី២៤​ ខែ​មករា​ ឆ្នាំ​២០២១​ នេះ​ឈាន​ដល់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ ISI​ ទម្ងន់​ ៥៤​គីឡូក្រាម​របស់​សង្វៀន​ PNN​ រវាង​ ឃួន​ ឡាំងកូស៊ីន​ និង​ រិន​ ដេវីត​ ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ ៣០​លាន​រៀល។​

ឃួន​ ឡាំងកូស៊ីន (រូបភាព​ CTT)

ទាំង​ រិន​ ដេវីត​ និង​ ឃួន​ ឡាំងកូស៊ីន​ សុទ្ធតែ​សម្រាក​ក៏​ដូច​ជា​ថែ​ខ្លួន​ហ្វឹកហាត់​បាន​រយៈ​ពេល​ច្រើន​សប្ដាហ៍​ដើម្បី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​អាទិត្យ​នេះ។​ ដូច​ទៅ​ហ្នឹង​ការ​សម្ភាសរបស់​អ្នក​សារព័ត៌មាន​អីចឹង​ មិន​ថា​ រិន​ ដេវីត​ ឬ​ ឃួន​ ឡាំងកូស៊ីន​ ម្នាក់ៗ​មាន​ជំនឿ​ចិត្ត​ខ្ពស់​រៀង​ខ្លួន​សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​មួយ​នេះ។​

បើ​និយាយ​ពី​អាវុធ​ និង​ផ្លែ​ស្នៀត​វិញ​គឺ​ល្អ​ម្យ៉ាង​ម្នាក់​មិន​លើស​មិន​ខ្វះ​គ្នា​ឡើយ​ បើ​ទោះ​ជា​ធ្លាប់​ប៉ះ​គ្នា​រួច​ក៏​ដោយ​ ពិន្ទុ​គឺ​ប្រហាក់ប្រហែល​គ្នា​ ឬ​អាច​ថា​ស្មើ​ផង។​ យ៉ាងណា​ឈាន​ដល់​វគ្គ​សំខាន់​បែប​នេះ​ហើយ​ មិន​មាន​នរណា​មាន​ប្រៀប​ជាង​នរណា​ឡើយ​ ព្រោះ​ម្នាក់​ៗ​ប្រឹង​ហាត់​ស្នៀត​សម្រាប់​ត្រៀម​យក​ឈ្នះ​ដូច​គ្នា។​ ប្រសិន​បើ​នរណា​ហ៊ាន​តែ​ប្រហែស​បន្តិច​អាច​នឹង​ចាញ់​ភ្លាម​ ឬ​ចាញ់​ដោយ​សន្លប់​ក៏​ថា​បាន។​

ឃួន​ ឡាំងកូស៊ីន និង​ រិន ដេវីត

រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​ថា​រវាង​ រិន​ ដេវីត​ និង​ ឃួន​ ឡាំងកូស៊ីន​ នរណា​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ ៥៤​គីឡូក្រាម​ អម​ដោយ​ប្រាក់​រង្វាន់​ ៣០​លាន​រៀល​នេះ។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី២៤​ ខែ​មករា​ ឆ្នាំ​២០២១​ នៅ​សង្វៀន​ PNN ​ចាប់​ពី​ម៉ោង​ ១២​ថ្ងៃ​ត្រង់៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
បិទ