ដំណើរភាពយន្តចល័តខ្មែរ-ចិន លើកទី៥ សម្ពោធបើកហើយនៅថ្ងៃនេះ
- 2021-01-22 09:02:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណើរភាពយន្តចល័តខ្មែរ-ចិន លើកទី៥ សម្ពោធបើកហើយនៅថ្ងៃនេះ
ចន្លោះមិនឃើញ
ដំណើរភាពយន្តចល័តខ្មែរ-ចិន ដ៏ឆ្នើមលើកទី៥ បានសម្ពោធបើកហើយនៅរសៀលថ្ងៃទី២២ ខែមករា នាសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ ភឿង សកុណា និងឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋចិនប្រចាំនៅកម្ពុជា លោក Wang wentian។
លោក Wang Wentian ថ្លែងថា ការផ្លាស់ប្ដូរវប្បធម៌ និងសិល្បៈរវាងចិន និងកម្ពុជា បានបង្កើតជាស្ពាន ទំនាក់ទំនង និងចំណងមិត្តភាពដ៏ អស្ចារ្យសម្រាប់ប្រជាជនទាំងពីរប្រទេស។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងតែជំរុញយ៉ាងសកម្មក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នា ហើយការផ្លាស់ប្ដូរវប្បធម៌ចិននិងកម្ពុជា បានស្វាគមន៍ជាមួយឱកាសនៃការអភិវឌ្ឍដ៏មានតម្លៃបំផុត។
លោកសង្ឃឹមថាខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងនេះ មិនត្រឹមតែជំរុញការស្វែងយល់អំពីវប្បធម៌ចិន ជូនដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ ទេ តែក៏ជួយលើកកម្ពស់វប្បធម៌និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែសម្បូរបែបដែលស្ថិតនៅក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ ផងដែរ។
ឆ្លៀតក្នុងឱកាសនេះលោកជំទាវ ភឿង សកុណា ថ្លែងថា បួនឆ្នាំកន្លងមក ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម” ទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដោយបានចូលរួមទស្សនាយ៉ាងច្រើនកុះកររាល់ការដាក់បញ្ចាំងភាពយន្តចិន និងខ្មែរនៅតាមតំបន់នានាក្នុងរាជធានី និងខេត្តក្រុងនីមួយៗ។
សូមរំលឹកថា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥” ត្រូវបានផ្ដួចផ្ដើមឡើងដោយ ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងទទួលរៀបចំដោយវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលបង្កើតឡើងនៅកម្ពុជាដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រួមជាមួយនឹងក្រុមហ៊ុនភាពយន្តចិនគ្រុប៕