មជ្ឈមណ្ឌល Porsche ភ្នំពេញ ត្រៀមរួចជាស្រេច ក្នុងការបើកទំព័រស្វាគមន៍ឆ្នាំថ្មី

  • 2021-01-22 09:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលចែកចាយស្របច្បាប់ និងផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ម៉ាក Porsche នឹងព្រឹត្តិការណ៍តាំងបង្ហាញលក់រថយន្ត Porsche នៅផ្សារទំនើបអ៊ីអនសែនសុខ ចាប់ពីថ្ងៃទី 22 ដល់ថ្ងៃទី 24 ខែមករា ឆ្នាំ 2021។

ព្រឹត្តិការណ៍តាំងបង្ហាញលក់រថយន្ត Porsche នេះ នឹងផ្តោតទៅលើការបង្ហាញរថយន្ត Porsche ស៊េរី SUV គឺ Cayenne និង Macan ព្រមទាំងរថយន្ត Sedan គឺ Panamera ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការទស្សនារថយន្តដោយផ្ទាល់ និងសម្រេចចិត្តទិញយកទៅប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ អតិថិនជន មិនត្រឹមតែអាចទស្សនាផ្ទាល់ទេ ថែមទាំងអាចបើកបរសាកល្បងលើរថយន្តPorsche ដែលបានត្រៀមរួចជាស្រេច ជាមួយនឹងអ្នកជំនាញរបស់យើងទៀតផង។

ដើម្បីអោយអតិថិជនកាន់តែមានអារម្មណ៍រំភើបរីករាយនិងជាអាំងប៉ាវឆ្នាំថ្មីផងដែរនោះ មជ្ឈមណ្ឌល Porsche ភ្នំពេញ នឹងផ្តល់ជូននូវតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក ដែលយើងហៅថា “ចំណេញគុណនឹង 3 ដង“ ឬ “Triple Special Deals” ដែលមានដូចខាងក្រោម៖

  • ចំណេញទី1 គឺអតិថិជននឹងទទួលបានការផ្តល់ជូននូវ Option ប្រណិត ដែលបានបន្ថែមពី 8 ដល់ 10 មុខពីលើ Option ស្តង់ដា ដែលមានតម្លៃចាប់ពី $12,000 រហូតដល់ $20,000។
  • ចំណេញទី2 អតិថិជននឹងទទួលបានការបញ្ចុះតម្លៃបន្ថែមលើសពី $10,000 សម្រាប់រថយន្តថ្មីក្នុងស្តុក ។
  • ចំណេញទី3 អតិថិជននឹងអាចជ្រើសរើសស្លាកលេខនាំសំណាងសម្រាប់រថយន្តជាទីស្រលាញ់របស់ខ្លួន ទៅតាមអ្វីដែលអតិថិជនពេញចិត្ត។

លោកឆយ ម៉េងលាង អ្នកគ្រប់គ្រងផ្នែកលក់នៃមជ្ឈមណ្ឌលPorscheភ្នំពេញ បានមានប្រសាសន៍ថា “ដើម្បីជាកិច្ចស្វាគមន៍នូវឆ្នាំថ្មី ក៏ដូចជា អបអរសាទរនូវពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ មជ្ឈមណ្ឌល Porsche ភ្នំពេញនឹងធ្វើការដាក់តាំងបង្ហាញលក់រថយន្ត Porsche ថែមទាំងផ្តល់ជូនតម្លៃពិសេសសម្រាប់ជាកាដូជូនពរឆ្នាំថ្មី ជូនអតិថិជនយើងផងដែរ។ ការផ្តល់ជូនដ៏ពិសេសនេះ អាចអោយអតិថិជនងាយស្រួលក្នុងការសម្រេចចិត្តផ្លាស់ប្តូររថយន្តថ្មី ជាពិសេសថែមទាំងទទួលបានស្លាកលេខនាំសំណាងដោយឥតគិតថ្លៃ ដែលអាចរក្សាទុកបានយូរអង្វែង ឬតជំនាន់បានថែមទៀតផង។

ការតាំងពិព័ណ៌នេះនឹងចាប់ផ្តើមពីថ្ងៃទី 22 ដល់ថ្ងៃទី 24 ខែមករា ឆ្នាំ2021 នៅផ្សាទំនើបអ៊ីអន​សែនសុខ ពីម៉ោង 9ព្រឹក ដល់ 10 យប់! រួសរាន់ឡើង កុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅអោយសោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ +855-12-901-911៕

អត្ថបទពេញនិយម
បិទ