ស្ត្រីវេជ្ជបណ្ឌិតអូស្ត្រាលីម្នាក់ ធ្លាប់គិតថានឹងត្រូវស្លាប់នៅកម្ពុជាដោយសារកូវីដ តែទីបំផុតសរសើរខ្មែរមិនដាច់ពីមាត់

  • 2021-01-24 02:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើការបកប្រែអត្ថបទបរទេសមួយ ដែលចុះផ្សាយពីភាពជោគជ័យរបស់កម្ពុជា លើការគ្រប់គ្រងជំងឺកូវីដេ ១៩ នៅប្រទេសកម្ពុជា ដោយការចុះផ្សាយនោះបានទទួលស្គាល់នូវការពិតថា ប្រទេសកម្ពុជា ដែលមានហិរញ្ញវត្ថុទ្រទ្រង់វិស័យសុខាភិបាលតិចតួច ប៉ុន្តែអាចគ្រប់គ្រងបានល្អជាប្រទេសដែលមានវិស័យសុខាភិបាលរឹងមាំទៅទៀត ។

តាមការចុះផ្សាយក្នុងទំព័រហ្វេសបុក (www.sbs.com.au) នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ របស់សារព័ត៌មាន ប្រទេសអូស្ត្រាលីរឈ្មោះ SBC News - DATELINE បានសរសេរថា៖

នៅពេលដែលពិភពលោកបាននិងកំពុងដោះស្រាយបញ្ហារាតត្បាតជាងមួយឆ្នាំមកហើយ ចាប់តាំងពីមានការ ប្រកាសជាលើកដំបូងថាមានករណីកូវីដ-១៩ រាតត្បាតលើសាកលលោក ប្រទេសកម្ពុជា បានលេចចេញជារឿងជោគជ័យ មួយដែលនឹកស្មានមិនដល់ ។

ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដីគោកដ៏តិចតួច ដែលគ្មានករណីស្លាប់ដោយសារជំងឺ កូវីដ-១៩ ទោះបីជាមានប្រព័ន្ធសុខាភិបាល ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុតិចតួចក៏ដោយ ។ ខណៈពេលនៃការចុះ ផ្សាយអត្ថបទនេះ ប្រទេសកម្ពុជា មានករណីជំងឺកូវីដ-១៩ ចំនួន ៤៤៨ ករណី និងគ្មានអ្នកស្លាប់ នៅថ្ងៃដដែលនេះដែរ នៅចក្រភពអង់គ្លេសមានករណីកូវីង-១៩ ថ្មីជាង ៣៨.០០០ ករណីនឹងមានការស្លាប់ដោយសារជំងឺកូវីជ-១៩ ចំនួន ១.៩២០ នាក់ ។ ទោះបីជាប្រទេសទាំងពីរនេះ មិនអាចធ្វើការប្រៀបធៀបគ្នាបាន ប្រសិនបើមើលលើចំនួនប្រជាជន ឬ ប្រព័ន្ធសុខាភិបាលក៏ដោយ ក៏មានការផ្តល់នូវគំនិតប្រៀបធៀបមួយ អំពីរបៀបដែលវីរុសបាន ទាំងពីរ ដែលមានការខុសគ្នាខ្លាំងណាស់ ដែលស្ទើរតែមិនគួរឱ្យជឿ ។

លោកស្រីវេជ្ជបណ្ឌិត ហ្វ្រេនសេស ដេលី (Dr. Frances Daily) ដែលបានធ្វើការនៅប្រទេសកម្ពុជាអស់រយៈពេលជាង ពីរទសវត្សមកហើយនោះ ដំបូងឡើយ មានការសង្ស័យលើតួលេខនៃករណីកូវីដ-១៩ ប៉ុន្តែឥឡូវនេះ លោកស្រី មានការជឿ ជាក់ថា ជោគជ័យរបស់កម្ពុជា គឺមានពិតប្រាកដមែន ។

លោកស្រីបាននិយាយ ពីផ្ទះរបស់លោកស្រីនៅ Tasmania នៃប្រទេស អូស្ត្រាលី ថា វាគួរឱ្យភ្ញាក់ផ្អើលណាស់” ។ "គិតថា យើងនឹងត្រូវបានសម្លាប់ដោយសារជំងឺកូវីដ-១៩ នៅទីនោះ ប៉ុន្តែបន្ទាប់ពី ពីរទៅបីខែដំបូងនៃការរាតត្បាត វាបានបង្ហាញច្បាស់ថា គឺពិតជាមិនមានករណីជំងឺកូវីដ-១៩ ច្រើននោះទេ”។

លោកស្រីវេជ្ជបណ្ឌិត ហ្វ្រេនសេស ដេលី ធ្លាប់បានធ្វើការងារលើការគ្រប់គ្រងជំងឺឆ្លង និងការអប់រំផ្នែកវេជ្ជសាស្ត្រនៅ ប្រទេសកម្ពុជា។ លោកស្រីបានបន្តទៀតថា ប្រសិនបើករណីឈឺ និងស្លាប់ខ្ពស់ជាងចំនួនប្រកាសផ្លូវការនោះ វិបត្តិសុខភាពនឹងកើតឡើងធ្ងន់ធ្ងរជាមិនខាន ដែលមិនអាចលាក់លៀមបានឡើយ ។ ពិតណាស់ នឹងត្រូវមានការកត់ត្រាករណី ស្លាប់ ប្រសិនបើការ រាលដាលនៃជំងឺកូវីដ-១៩ ហួសពីអ្វីដែលបានកត់ត្រាទុកនោះ” ៕

សូមមើលខ្លឹមសារអត្ថបទបកប្រែទាំងស្រុងដូចខាងក្រោមនេះ៖