Microsoft ជឿជាក់ខ្លាំង អួតថា​ Surface Pro 7 ជាជម្រើសល្អជាង MacBook Pro

  • 2021-01-25 01:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បាន​ចេញ​ផ្សាយ​វីដេអូ​ពាណិជ្ជកម្ម​មួយ​លើ YouTube មាន​ចំណង​ជើង​ថា​ "Microsoft Surface Pro 7: The Better Choice" ដែល​ក្រុមហ៊ុន​បាន​ប្រៀប​ធៀប​កុំព្យូទ័រ​កាត់​ Tablet របស់​ខ្លួន ជា​មួយ​នឹង​ MacBook Pro M1 របស់ Apple។

វីដេអូ​បាន​និយាយ​អំពី​ Touchscreen របស់ Surface Pro 7 ដែល​អាច​ប្រើ​ជា​មួយ​ប៊ិក ដែល​ Touch Bar នៅ​លើ MacBook Pro មិន​អាច​ប្រៀប​ផ្ទឹម​បាន។ ចំណុច​លេច​ធ្លោ​ផ្សេង​ទៀត​នៃ Surface Pro 7 រួម​មាន​ក្ដារ​ចុច​ដែល​អាច​ដក​ចេញ​បាន​, តម្លៃ​ធូរ​ថ្លៃ​ជាង និង​អះអាង​ថា​វា​ជា​ឧបករណ៍​សម្រាប់​លេង​ហ្គេម​ដែល​ប្រសើរ​ជាង MacBook Pro។

ដោយ​ឡែក​បើ​ងាក​មើល​លទ្ធផល​ Geekbench ឯណោះ​បង្ហាញ​ថា Surface Pro 7 ដែល​ប្រើ​ Intel Core i3 ជា​មួយ RAM ទំហំ 4GB មាន​ Single-Core ចំនួន ៧៦៩ពិន្ទុ និង Multi-Core ចំនួន ១ ៨៥១ពិន្ទុ។ ចំណែក Surface Pro 7 ប្រើ​ឈីប Intel Core i5 និង RAM 8GB មាន​ពិន្ទុ ១២១០ពិន្ទុ និង ៤០៧៩ពិន្ទុ។ ប្រៀប​នឹង MacBook Pro ប្រើ​ឈីប M1 និង RAM 8GB ​គឺ​មាន​សមត្ថភាព​លើស Surface Pro 7 ដាច់ ដោយ​មាន Single-Core ១៧៣៥ពិន្ទុ និង Multi-Core ៧៩៨៦ពិន្ទុ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

បិទ