មកដឹងតម្លៃ ឡានវ៉ែនប្រណីត Toyota Alphard 2020 មួយទឹកលក់នៅខ្មែរ!
- 2021-01-25 02:28:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃ ឡានវ៉ែនប្រណីត Toyota Alphard 2020 មួយទឹកលក់នៅខ្មែរ!
ចន្លោះមិនឃើញ
រថយន្តវ៉ែនប្រណីតប្រភេទ ៧កៅអី Toyota Alphard ស៊េរីឆ្នាំ២០២០ ពេលនេះកំពុងមានលក់មួយទឹកនៅក្នុងស្រុកយើងហើយ។
រថយន្ត Toyota Alphard ប្រភេទ Executive Lounge មានប៉ាណាមុខរចនាថ្មី។ ដោយឡែកផ្នែកខាងក្នុងរបស់វាវិញមានបំពាក់ពូកស្បែក, កាប៊ីនតុបតែងរំលេចដោយឈើ និង ដៃចង្កូតស្បែកផងដែរ។
ផ្នែកខាងក្នុងរបស់វាក៏បំពាក់អេក្រង់កណ្តាលទំហំ ១០,៥អ៊ីង អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ហើយមានប្រព័ន្ធសំឡេង JBL Premium Sound System។ ក្រៅពីនោះវាមានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ផងដែរ។
តាមប្រភពពីឃ្លាំងក្នុងស្រុក បានបង្ហាញថា រថយន្ត Toyota Alphard Executive Lounge នេះមួយទឹកដាក់លក់ក្នុងតម្លៃប្រមាណជា ១១ ៧៩០០ដុល្លារ សម្រាប់ប្រភេទម៉ាស៊ីនសាំង V6 មានស្លាកលេខស្រាប់៕
រូបភាព៖ HL 99 Auto