មិនខ្វល់រឿងបន្តតំណែង លី សុធារី ប្រកាសក្ដែងៗត្រៀមបើក​ជំនួញ​មួយឆាប់​ៗ!

  • 2021-01-27 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Miss Grand Cambodia ជ័យលាភីលេខ២ កញ្ញាលី សុធារី ប្រកាសក្ដែងនៅលើបណ្ដាញសង្គម ថាខ្លួននឹងនាំចូលផលិតផលថែរក្សាសម្រស់ផ្ដាច់មុខពីប្រទេសមកប្រទេសកម្ពុជា។

បន្ទាប់ពីច្រានចោលមិនទទួលបន្តតំណែងទៅប្រកួតនៅក្រៅប្រទេសដោយសារមានបញ្ហាសុខភាពមិនអំណោយផលនៅមុននេះបន្តិច លី សុធារី ហៅ លីលី យ៉ាកា បានប្រកាសដំណឹងពិសេសនៅក្នុង បណ្ដាញសង្គមថានៅដើមខែ២ ខាងមុខនេះ លីយ៉ាកា នឹងមាននាំចូលផលិតផលថែសម្រស់ផ្ទាល់ខ្លួន ដែលរួមមានដូចជាប្រភេទឡេសុទ្ធនិងមានគ្រឿងថែសម្រស់ជាច្រើនមុខមកពីប្រទេសថៃ។ ហើយកញ្ញា ក៏បានបន្ថែមទៀតថាផលិតផលដែលខ្លួនបាននាំចូលនេះសុទ្ធតែមានគុណភាពល្អ ជាពិសេស មានចុះ បញ្ជីការក្នុងក្រសួងត្រឹមត្រូវ។

យ៉ាងណាមិញបន្ទាប់ពីមានរឿងរ៉ាវរកាំកូសរវាង សេង រដ្ឋា ជាមួយអ្នករៀបចំកម្មវិធីMiss grand ដែល ធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយជ័យលាភីលេខ២កញ្ញា លីយ៉ាកាបានចេញមុខមិន ទទួលតំណែងបន្តពី សេង រដ្ឋា ដោយកញ្ញាមានហេតុផលជាក់លាក់ពិតប្រាកដ។ ហើយមិនទាន់បាន ប៉ុន្មានផងស្រីស្អាតរូបនេះ បែរជាប្រកាសជំនួញថ្មីរបស់ខ្លួនដែរគ្រោងនាំចូលផលិតផលថែរក្សាសម្រស់ ផ្ដាច់មុខពីប្រទេសថៃចូលមកកម្ពុជានៅដើមខែក្រោយនេះ៕

អត្ថបទ៖ Pav Sreypich

អត្ថបទពេញនិយម