ព្រះ​មហាក្សត្រ​ខ្មែរ គ្រោង​នឹង​យាង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​អាស៊ី​ធំ​មួយ​នា​ពេល​ខាង​មុខ

  • 2021-01-26 12:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​ករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី មាន​គម្រោង​យាង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​ធំ​មួយ​នៅ​ទ្វីប​អាស៊ី​នេះ​បើ​យោង​តាម​ជំទាវ​ទូត​ឥណ្ឌា Devyani Utam Khobragade ក្នុង​ជំនួប​ជាមួយ​ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ។

សម្ដេច​ព្រះមហាក្សត្រ​កាល​ពី​ពេល​កន្លង​មក

យោង​តាម​[សេចក្ដី​ប្រកាស​ព័ត៌មាន​](https://www.facebook.com/mfaic.gov.kh/posts/2142377489226160)ស្ដីពី​ជំនួប​របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី និង​ជំទាវ​ទូត​បាន​ឲ្យ​ដឹង​ថា៖ " លោក​ជំទាវ​ [ទូត​ឥណ្ឌា] នឹង​ពាំនាំ​ជូន​ថ្នាក់ដឹកនាំ​ឥណ្ឌា អំពី​គម្រោង​រៀបចំ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​កម្ពុជា"។

ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ក្នុង​ឆ្នាំ២០២១ ឥណ្ឌា​នឹង​ស្វាគមន៍​ឯកឧត្ដម ហ៊ុន ម៉ាណែត មេទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ មក​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ទូត​ឥណ្ឌា។

សូម​ជម្រាប​ផង​ដែរ​ថា មេដឹកនាំ​កម្ពុជា​ចុង​ក្រោយ​បង្អស់​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​គឺ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដោយ​សម្ដេច​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​កាល​ពី​ឆ្នាំ២០១៨៕

អត្ថបទ៖ ហ៊ីម រស្មី