ផ្លូវ​ការ​! Odegaard បាន​មក​លេង​ឲ្យ​ Arsenal ហើយ

  • 2021-01-27 12:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ Martin Odegaard បាន​មក​លេង​ឲ្យ​ក្លឹប​ Arsenal ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​។

Odegaard នឹង​មក​លេង​ឲ្យ​ក្លឹប​នេះ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ក្នុង​រយៈ​ពេល​កន្លះ​ឆ្នាំ​ ដោយ​គិត​​ចាប់​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២១​ខាង​មុខ​។

បើ​តាម​ប្រភព​ដដែល​នេះ​ ខាង​ក្លឹប​ Arsenal នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​ប្រាក់​ខែ​ដែល​ កីឡាករ​ខាង​លើ​នឹង​ទទួល​បាន​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ Odegaard បាន​សុំ​ Real ចេញ​ពី​ក្លឹប​ក្រោយ​ពី​មិន​ចូល​លេង​ការ​ប្រកួត​ច្រើន​ តាម​តែ​ចិត្ត​ខ្លួន​ចង់​បាន​៕

ប្រភព៖ arsenal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

បិទ