មក​ដឹង​ពី​ហេតុផល​ពិសេស​មួយ Ozil សម្រេច​ចិត្ត​ពាក់​លេខ​៦៧​នៅ Fenerbahce

  • 2021-02-03 03:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil បាន​បង្ហាញ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ Fenerbahce ហើយ​​កាល​ពី​យប់​មិញ ដោយ​បាន​ជួយ​ក្រុម​យក​ឈ្នះ Hatayspor ២-១។

អតីត​កីឡាករ​របស់ Real Madrid រូប​នេះ​បាន​ប្ដូរ​ចូល​នាទី​៦៧ ដូច​ទៅ​នឹង​លេខ​អាវ​របស់​គេ​​ពាក់​ក្នុង​ក្លឹប​ថ្មី។ ត្បិត​មិន​បាន​ទាត់​ចូល​ឬ​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម តែ Ozil ក៏​ស្ថិត​ជា​សមាជិក​ជួយ​ក្រុម​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ។

មាន​​ចម្ងល់​មួយ​ចំនួន​ សួរ​ថា​ហេតុ​អ្វី​បាន​ជា​​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ជ្រើសរើស​ពាក់​លេខ​៦៧​នៅ Fenerbahce ខុស​ពី​​​កាល​នៅ Arsenal និង Madrid ពាក់​លេខ​១០។ តាម​ការ​បក​ស្រាយ Ozil ចង់​បង្ហាញ​ការ​គោរព​មួយ​ទៅ​កាន់​ប្រទេស​ទួរគី។

៦៧ ជា​លេខ​ពីរ​ខ្ទង់​ដំបូង​​នៃ​​លេខ​កូដ​​ប្រៃសនីយ៍​ (៦៧០០០) ក្នុង​តំបន់​កំណើត​គ្រួសារ​របស់​គេ​នៅ​​ទីក្រុង Zonguldak ក្នុង​ប្រទេស​ទួរគី។ Ozil បាន​សម្រេច​ចិត្ត​ផ្លាស់​ចេញ​ពី Arsenal មក Fenerbahce កាល​ពី​ថ្ងៃ​ទី ២៧ ខែ មករា ឆ្នាំ ២០២១ ដោយ​យល់​ព្រម​ទទួល​យក​​​ថ្លៃ​ពលកម្ម​៣​លាន​អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ខុស​គ្នា​នៅ​ Arsenal ដល់​ទៅ​ជាង​៥​ដង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី