Telegram ឡើងកូដ ក្លាយជាកម្មវិធីមានគេទាញយកច្រើនជាងគេលើលោក
- 2021-02-08 02:53:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Telegram ឡើងកូដ ក្លាយជាកម្មវិធីមានគេទាញយកច្រើនជាងគេលើលោក
ចន្លោះមិនឃើញ
Telegram បានក្លាយជាកម្មវិធី (មិនរាប់បញ្ចូលកម្មវិធីហ្គេម) ដែលមានអ្នកទាញយកច្រើនជាងគេលើលោកសម្រាប់ខែមករា ឆ្នាំ ២០២១ នេះ ដោយមានចំនួនទាញយកលើសពី ៦៣លានដង កើនឡើង ៣,៨ដង ធៀបនឹងចំនួនទាញយកខែមករាឆ្នាំ ២០២០។
ប្រទេសឥណ្ឌាបានទាញយក Telegram ច្រើនជាងគេ (២៤%) និងតាមពីក្រោយដោយប្រទេសឥណ្ឌូណេស៊ី (១០%)។ គួរបញ្ជាក់ថាកំណើននៃការទាញយកកម្មវិធី Telegram មានការកើនឡើង ក្រោយពីរឿងអាស្រូវរបស់ WhatsApp ដែលជាគូប្រជែង បានផ្ទុះឡើង។
កម្មវិធីទីពីរដែលមានអ្នកទាញយកច្រើនជាងគេកាលពីខែមករាគឺ TikTok ដែលមានចំនួនទាញយកសរុបក្បែរ ៦២លានដង ហើយមានប្រទេសចិនជាប្រទេសដែលទាញយកកម្មវិធីនេះច្រើនជាងគេ (១៧%) និងសហរដ្ឋអាមេរិក (១០%)៕