ជួយចែករំលែកផង! រកសាច់ញាតិអតីតទាហានម៉ារីនឈ្មោះ ឈីម ឈៀងលី រកឃើញឆ្អឹងក្នុងនាវាលិចទឹកនៅកំពង់ចាម

  • 2021-02-13 10:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានធ្វើការប្រកាសរកសាច់ញាតិអតីតទាហ៊ានម៉ារីន លន់ ណុល ម្នាក់ មានឈ្មោះ CHHIM CHHEANGLY ទំនងឈ្មោះ ឈីម ឈៀងលី ដែលក្នុងពេលថ្មីៗកន្លងមកនេះ ក្រុមការងាររុករកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរកឃើញឆ្អឹងសាកសព បានបន្សល់ទុកក្នុងនាវាដឹកគ្រាប់ដែលបានលិចក្នុងទន្លេមេគង្គក្នុងភូមិសាស្រ្តភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ជាការជូនដំណឹងដល់សាច់ញាតិ បងប្អូនមកទំនាក់ទំនងជាមួយរដ្ឋបាលខេត្តកំពង់ចាមដើម្បីទទួលយកធាតុរបស់អតីតម៉ារីន លន់ ណុល ខាងយកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ថា ក្រុមការងាររុករកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរុករកឃើញនាវាចម្បាំងខាងលើផ្ទុកគ្រាប់មិនទាន់ផ្ទុះរាប់ពាន់តោនកប់បាត់ខ្លួននៅក្រោមបាតទន្លេមេគង្គ ដោយពេលនេះកំពុងធ្វើការរក្សាទុក ៕