ចូ បៃឌិន បញ្ជាឱ្យបើកការវាយប្រហារលើមូលដ្ឋានទ័ពអ៊ីរ៉ង់នៅទឹកដីសុីរី ជាលើកដំបូងក្រោយកាន់តំណែង
- 2021-02-26 03:54:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូ បៃឌិន បញ្ជាឱ្យបើកការវាយប្រហារលើមូលដ្ឋានទ័ពអ៊ីរ៉ង់នៅទឹកដីសុីរី ជាលើកដំបូងក្រោយកាន់តំណែង
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ជាឲ្យបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពអ៊ីរ៉ង់នៅទឹកដីសុីរី ។ ការវាយប្រហារនេះជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីរ៉ង់ ដែលបានផ្លោងមីសុីលទៅលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់សម្លាប់ជីវិតទាហានអាមេរិកម្នាក់និង៩នាក់ផ្សេងទៀតរងរបួស។
បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ថា អាមេរិកបានវាយប្រហារតាមអាកាសទៅលើមូលដ្ឋានទ័ព អ៊ីរ៉ង់ នៅភាគខាងកើតប្រទេសសុីរី ដោយយន្តហោះចំបាំងម៉ាក F-15E ដ៏ទំនើបរបស់ខ្លួន។ ការវាយប្រហារតាមអាកាសនេះបានកម្ទេចមូលដ្ឋានទ័ពអ៊ីរ៉ង់ជាច្រើនកន្លែងនិង បានសម្លាប់ជីវិតទាហាន១៧នាក់។
ទំនាក់ទំនាក់រវាងអាមេរិកនិងអ៊ីរ៉ង់ មិនសូវជាល្អប្រសើរទេ ចាប់តាំងពីអាមេរិកក្នុងរដ្ឋកាលលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani កាលពីឆ្នាំ ២០១៩ កន្លងទៅ៕