តើនរណាខ្លះមានអាទិភាព ចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ទើបមកដល់កម្ពុជាដំបូង ?
- 2021-03-02 14:49:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើនរណាខ្លះមានអាទិភាព ចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ទើបមកដល់កម្ពុជាដំបូង ?
ចន្លោះមិនឃើញ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹថា ក្រុមនុស្សមានអាទិភាពចាក់វ៉ាក់សាំងកូវីដ១៩ គឺក្រុមមន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេស មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ។
ការសម្រេចចិត្តខាងលើនេះ យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លើលិខិតលេខ ១៣៦៧ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដូច្នេះ ក្រសួងសុខាភិបាលនឹងរៀបចំ ចាក់វ៉ាក់សាំងបង្ការជំងឺវីដ-១៩ ជូនក្នុងតំណាក់កាលដំបូងនេះតែម្តង តាមគោលការណ៍ស្ម័គ្រចិត្តចំពោះ៖
មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេសមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ រួមទាំងមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពទាំងពីរនេះ
មន្ត្រីរាជការ និងបុគ្គលិកនៃគ្រឹះស្ថានអង្គរ ដែលជាអ្នកស្ថិតនៅជួរមុខក្នុងការផ្តល់សេវាផ្ទាល់ ជាមួយភ្ញៀវទេសចរបរទេស ក្នុងការប្រមូលចំណូលពីការលក់បណ្ណចូលទស្សនារមណីដ្ឋានតំបន់ អង្គរ តំបន់ប្រាសាទបេងមាលា និងតំបន់ប្រាសាទកោះកែរ។
សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងខាងក្រោមនេះ៖