នៅតែមានអ្នកមិនអនុវត្តន៍វិធានកូវីដ១៩! រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្ដីអំពាវនាវលើកទី៥

  • 2021-03-02 15:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅតែមានអ្នកបំពានមួយចំនួនតូច លើសេចក្ដីណែនាំ នៃវិធានការទប់ស្កាត់ការរីករាលជំងឺឆ្លងជំងឺកូវីដ១៩ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីអំពាវនាវជាលើកទី៥។

រូបសំណាកតោ២ខេត្តព្រះសីហនុឆ្នាំ២០២១

រដ្ឋបាលខេត្តបាននិយាយនៅក្នុងលិខិតថា ប្រជាពលរដ្ឋមួយចំនួនបានរស់នៅក្នុងគន្លងទម្លាប់ថ្មី ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្ដែប្រជាពលរដ្ឋមួយចំនួនតូច មិនបានអនុវត្តន៍តាមវិធានត្រឹមត្រូវ ដូចជា ការជួបជុំគ្នា ពិធីអាពាហ៍ពិពាហ៍ និងកម្មជប់លៀងជាដើម។ ដូច្នេះហើយ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីអំពាវនាវ ជាលើកទី៥ ដូចខាងក្រោមនេះ

១- សូមពន្យាពេល នៃការរៀបចំពិធីនានាក្នុងដំណាក់កាលនេះ បើសិនជាករណីមិនចាំបាច់។

២-បើក្នុងករណីចាំបាច់ខានមិនបាន ចំពោះការរៀបចំពិធីនីមួយៗត្រូវកាត់បន្ថយចំនួនមនុស្ស ត្រូវរៀបចំ ម៉ាស៊ីនបាញ់សម្លាប់មេរោគ ម៉ាស៊ីនសម្រាប់វាស់កម្ដៅ មានរៀបចំម៉ាសសម្រាប់ភ្ញៀវពាក់ និងមានរៀបចំអាល់កុល ឬដែលសម្រាប់ភ្ញៀវលាងដៃគ្រប់ៗគ្នា។

៣-សូមពាក់ម៉ាសឱ្យបានត្រឹមត្រូវ ជាប់ជាប្រចាំនៅពេលធ្វើដំណើរតាមដងផ្លូវសាធារណៈ ឬពេលចូល ទិញទំនិញតាមផ្ទះ តាមផ្សារ ហើយម្ចាស់ទីតាំងក៏ត្រូវមានរៀបចំអាល់កុល ឬដែលដើម្បីភ្ញៀវបានលាងដៃមុនចូលទីតាំងលក់ដូររបស់ខ្លួន។

៤-សូមបញ្ឈប់ការជួបជុំគ្នានៅទីកន្លែងប្រមូលផ្តុំច្រើនកុះករក្នុងករណីមិនចាំបាច់ ហើយត្រូវអនុវត្តការ រស់នៅតាមបែបគន្លងថ្មី ដោយខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ«៣ ការពារ និង ៣ កុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

សូមអានបន្ថែម៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម