សូមប្រយ័ត្នបំផុត! ១៣១ គ្រួសារហើយនៅស្ទឹងមានជ័យ១ ជាប់ធ្វើចត្តាឡីស័កចេញទៅណាមិនរួច

  • 2021-03-03 06:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាមការឱ្យដឹងពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ៣ ខែមីនា ២០២១ នេះថា មានប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ១ ចំនួន ១៣១ គ្រួសារ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កំពុងតែធ្វើចត្តាឡីស័ក ។

អភិបាលរាជធានីភ្នំពេញ បានបង្ហោះសារមួយយ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត​តាមសេចក្ដីណែនាំស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និយាយជារួម​ និង និយាយដោយឡែក បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កតាមផ្ទះផ្ទាល់ខ្លួនចំនួន ១៣១ គ្រួសារ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ត្រូវបានផ្តល់ជូននូវស្បៀងអាហារពីរដ្ឋបាលរាជធានីភ្នំពេញ» ។

ក្នុងនោះដែរ ដោយមើលឃើញថា ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាម ផ្ទះ មានការលំបាកក្នុងការចេញចូលទិញទំនិញ ហើយណាមួយដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវិដ១៩ ទៅអ្នកដ៏ទៃផងនោះ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកអំណោយ ជាសាច់ជ្រូក និងអង្ករ ទៅចែកជូនប្រជាពលរដ្ឋ១៣១គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០ខែកុម្ភៈ» ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៕

អត្ថបទ៖ Tep Sovannmoly