រកឃើញមនុស្សជិត ៤០នាក់ក្នុងសណ្ឋាគារមួយនៅស្វាយរៀង ពាក់ព័ន្ធស្ត្រីវៀតណាម ២នាក់ផ្ទុកកូវីដ

  • 2021-03-03 10:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារ១កន្លែង ក្នុងក្រុងបាវិតត្រូវបិទផ្អាកដំណើរការភ្លាមៗ រីឯម្ចាស់សណ្ឋាគារ បុគ្គលិក និងភ្ញៀវដែលស្នាក់នៅក្នុងសណ្ឋាគារទាំងអស់ ត្រូវធ្វើតេស្តសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារនោះតែម្តង។

ស្ត្រីជនជាតិវៀតណាម ២ នាក់ បានធ្វើដំណើរតាមរថយន្តឈ្នួល១គ្រឿង ពីភ្នំពេញ មកមកដល់ក្រុងបាវិត ខេត្តស្វាយរៀង នៅវេលាម៉ោង ០៨:៣០នាទីយប់ ថ្ងៃដដែល ក្នុងគោលបំណងចេញទៅប្រទេសវៀតណាម ។ ដោយសារមានឯកសារ មិនគ្រប់គ្រាន់ និងមានភាពមិនប្រក្រតី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអនុញ្ញាតឲ្យឆ្លងដែន និងបានឲ្យត្រឡប់មកក្រោយវិញ។

បន្ទាប់មកពួកគាត់បានមកស្នាក់នៅ សណ្ឋាគារហេងហេង សិរីរ័ត្ន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ប៉ុន្តែដោយទទួលបានព័ត៌មានពី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងមានការសង្ស័យ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត បានចុះណែនាំឲ្យពួកគាត់អនុវត្តឲ្យបានខ្ជាប់ខ្លួនស្របតាមវិធានការ សុខាភិបាល ព្រមទាំងបានយកសំណាក ទៅធ្វើតេស្ត លើកទី១ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងលទ្ធផលតេស្តដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បញ្ជាក់ថា ស្ត្រីទាំងពីរនាក់ខាងលើ មានវិជ្ជមានជំងឺកូវីដ-១៩ ។

បច្ចុប្បន្ន រដ្ឋបាលខេត្ត បានចាត់ចែងបញ្ជូនអ្នកជំងឺទាំងពីរនាក់ខាងលើទៅសម្រាកព្យាបាលនិងដាក់ឲ្យនៅដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ។

ចំពោះទីតាំងសណ្ឋាគារ ហេង ហេងសិរីរ័ត្ន រដ្ឋបាលខេត្ត បានសម្រេចផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រឺឯម្ចាស់សណ្ឋាគារ បុគ្គលិក និងភ្ញៀវដែលស្នាក់នៅសណ្ឋាគារហេង ហេង សិរីរ័ត្ន ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត បានយកវត្ថុសំណាកតេស្តទៅពិនិត្យ និងដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ហេង ហេង សិរីរ័ត្ន តែម្តង ៕