ក្រសួងសុខាភិបាលបង្កើត App ចុះឈ្មោះសម្រាប់ចាក់វ៉ាក់សាំងហើយ
- 2021-03-03 12:02:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសុខាភិបាលបង្កើត App ចុះឈ្មោះសម្រាប់ចាក់វ៉ាក់សាំងហើយ
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាល នៅក្នុងថ្ងៃនេះដែរ បានប្រកាសពីការបង្កើតកម្មវិធីទូរស័ព្ទ សម្រាប់ចុះឈ្មោះ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩។
App នោះមានឈ្មោះ KhmerVacc ដែលនឹងមាននៅលើ App Store សម្រាប់ទូរស័ព្ទ ឬ ឧបករណ៍ក្រុមហ៊ុន Apple និង PlayStore សម្រាប់ទូរស័ព្ទ/ ឧបករណ៍ណាប្រើ Android។ យ៉ាងណាមិញ សម្រាប់ពេលនេះ យើងអាចចុះឈ្មោះបាននៅលើទំព័រ៖ https://cambodia-vaccine.gov.kh ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ។
បើតាមក្រសួងសុខាភិបាល នៅពេលដែលយើងចុះឈ្មោះនៅតាមប្រព័ន្ធអនឡាញនេះបានជោគជ័យ ខាងក្រសួងនឹងជូនដំណឹងអំពីពេលវេលា និងទីកន្លែងសម្រាប់ចាក់វ៉ាក់សាំងនៅពេលណាមួយ តាមរយៈការបញ្ជូនសារ Notification របស់កម្មវិធី។
ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនបើបងប្អូនស្ម័គ្រចិត្តចាក់វ៉ាក់សាំង បងប្អូនត្រូវចុះឈ្មោះតាមកម្មវិធីនេះជាមុនសិន៕