Buffon ប្រាប់​ពិភពលោក​​ថា ​នឹង​ចូល​និវត្តន៍​នៅ​អាយុ​៤៥​ឆ្នាំ

  • 2021-03-04 04:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់ Juventus កីឡាករ Gianluigi Buffon បាន​​បញ្ជាក់​ឲ្យ​ដឹង​ថា គេ​មាន​​គម្រោង​ចូលនិវត្តន៍​នៅ​ខែ មិថុនា ឆ្នាំ​ ២០២៣ ប៉ុន្តែ​មិន​ទាន់​ចង់​​ព្យួរ​ស្បែកជើង​នៅ​ពេល​ឆាប់​ៗ​នេះ​ទេ។

កិច្ច​សន្យា​របស់​កីឡាករ​វ័យ​៤៣​ឆ្នាំ​ជាមួយ Juventus នឹង​អស់​នៅ​​ពេល​បញ្ចប់​រដូវ​កាល​នេះ ហើយ​សម្រាប់​ការ​ពង្រីក​កុងត្រា​ថ្មី​មិន​ទាន់​បាន​ព្រមព្រៀង​នៅ​ឡើយ​ទេ។ Buffon បាន​និយាយ​ថា គេ​នៅ​តែ​ស្រឡាញ់​ Juventus និង​ចង់​ផ្ដល់​ការ​​ជួយ​ក្រុម​បន្ត​ទៀត មុន​ពេល​ចូលនិវត្តន៍​២​ឆ្នាំ​ទៅ​មុខ​ទៀត។

កាល​ពី​រដូវ​កាល​មុន Buffon បាន​បំបែក​កំណត់ត្រា​របស់​លោក Paolo Maldini ក្នុង​នាម​ជា​កីឡាករ​បង្ហាញ​ខ្លួន​បាន​ច្រើន​ជាង​គេ​នៅ Serie A ពេល​ដែល​គេ​លេង​ប្រកួត​ទី​៦៤៨ ទល់​នឹង​ក្រុម Torino។ រដូវ​កាល​នេះ​​គេ​បាន​ចូល​លេង​៥​ប្រកួត​នៅ​ក្នុង​លីគ​ ក្រោម​ការ​ដឹក​នាំ​របស់ Pirlo៕

​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី