កុំឆ្វេចឆ្វាចឱ្យសោះ! អ្នក​​ឫស្សីកែវជាង ៨០ គ្រួសារស្មើមនុស្សជាង ១០០ នាក់ ជាប់ធ្វើចត្តាឡីស័ក

  • 2021-03-04 08:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២១នេះ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានចុះទៅចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមទីតាំងចំនួនបួន ដែលជាប់ពាក់ព័ន្ធនឹងអ្នកដែលបមានវិជ្ជមានមេរោគកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។

លោកអភិបាលខណ្ឌប្ញស្សីកែវ បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋទាំង ៨១ គ្រួសារ ស្មើនឹង ១៣៦ នាក់ ខាងលើនេះ ទទួលបានស្បៀងអាហារសរុបរួមមាន មី ៤០៥ កញ្ចប់ ទឹកស៉ីអ៉ីវ-ទឹកត្រី ១៦២ ដប ទឹកក្រូច ៣២៤ កំប៉ុង ទឹកបរិសុទ្ធ ៤៨៦ ដប ត្រីខ ១៦២ កំប៉ុង និងស្ករស ៨១គីឡូក្រាម ៕ ​​

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម