មិន​ធ្លាប់​មាន Bilbao នឹង​លេង​ផ្ដាច់ព្រ័ត្រ Copa de Rey ដល់​ទៅ​២​ដង​ក្នុង​ខែ​មេសា

  • 2021-03-05 02:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Athletic Bilbao បាន​យក​ជ័យជម្នះ​លើ Levante ២-១ កាល​ពី​យប់​មិញ​ក្នុង​ពាន​រង្វាន់​ Copa del Rey ដោយ​សរុប​ទាំង​ពីរ​ជើង Bilbao ឈ្នះ ៣-២។ ហើយ​ពួក​គេ​ទទួល​ឱកាស​លេង​ផ្ដាច់ព្រ័ត្រ​ក្នុង​ពាន​រង្វាន់​នេះ​​ដល់​ទៅ​២​ដង​ក្នុង​ខែ​​មេសា​​ខាង​មុខ។

Bilbao បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​​កាល​ពី​រដូវ​កាល​មុន ត្រូវ​តទល់​នឹង Real Sociedad ប៉ុន្តែ​ដោយ​សារ​កូវីដ​១៩ ការ​ប្រកួត​នេះ​ត្រូវ​បាន​ផ្អាក។ គេ​បាន​លើក​ពេល​មក​លេង​នៅ​ថ្ងៃ​ទី ៣ ខែ មេសា ក្នុង​ទីក្រុង Seville។

ប៉ុន្តែ​សម្រាប់​រដូវ​កាល​២០២០-២១ Bilbao បាន​បន្ត​ដំណើរ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ទៀត ដោយ​ត្រូវ​ប៉ះ Barcelona ត្រូវ​លេង​នៅ​ថ្ងៃ​ទី ១៧ ខែ មេសា​ក្នុង​ទីក្រុង​ Seville ដដែល។ នេះ​មាន​ន័យ​ថា ក្នុង​ខែ​មេសា Bilbao លេង​ផ្ដាច់ព្រ័ត្រ Copa de Rey ដល់​ទៅ​២​ដង។

​Athletic ​Bilbao ជា​​ក្រុម​ជោគជ័យ​បំផុត​​​​ទី​ពីរ​ក្នុង​ពាន Copa de Rey ដោយ​ធ្លាប់​ឈ្នះ​២៣ ដង រង​ជើង​ឯក​១៤​ដង។ ក្រុម​ដែល​ជោគជ័យ​ជាង​គេ​គឺ Barcelona។ Bilbao ឈ្នះ​ពាន​ចុងក្រោយ​នៅ​រដូវ​កាល​១៩៨៣-៨៤៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម